មេម៉ាយកូនមួយសាច់សខ្ចីអ្នកនាង Love Riya ទម្លាយអារម្មណ៍ពិត ពេលយកស្វាមីក្រោយគឺចង់បាន…(មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីលែងលះស្វាមី រួច​មក​ អ្នកនាង​ Love Riya បានប្រឡូកក្នុងវិស័យសិល្បៈ ដោយបានចេញ ថតវីដេអូចម្រៀងជាញឹកញាប់​ និងបាន​ចូលរួម​កម្មវិធី​ទូរទស្សន៍​ជាច្រើន​ផងដែរ​ ដែលធ្វើឲ្យ​រូបនាង​កាន់តែ​ទទួល​បាន​នូវ​ការចាប់​អារម្មណ៍ក៏ដូចជាការគាំទ្រ​ពី​មជ្ឈដ្ឋាន​មហាជនជាច្រេីន​។ អ្នកនាង Love Riya


ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាញដ៏មានឈ្មោះល្បីល្បាញ ថែមទាំងមាន​រូប​សម្រស់​ស្រស់​ស្អាត​ និងមានភាពសុិ ចសុីគួរឲ្យ​ទាក់ទាញថែម​ទៀត​ផង។


ដោយ​ឡែក​ ក្រឡែកមកមើលអំពី គ្រឿងអលង្ការតុបតែងលម្អខ្លួន របស់អ្នកនាង រីយ៉ា ដែលទើបតែធ្វើរួចរាល់កាលពីពេលថ្មីៗនេះ នោះគឺចិញ្ចៀនពេជ្រមួយវង់យ៉ាងស្រស់ស្អាតបំផុត ដែលម៉ូតរបស់វា គឺស្រដៀងទៅនឹងស្លឹកឈើ ដែលឃើញហើយ ពិតជាធ្វើឱ្យមហាជនមានការចាប់ អារម្មណ៏ជាខ្លាំង ហើយបើនិយាយអំពីតម្លៃវិញនោះ គឺអាចទិញរថយន្ដបានមួយគ្រឿងទៅហើយ។


ក្នុងនោះដែរ គេហទំព័រ ហ្វេស ប៊ុកផេក ហាងពេជ្រ បុប្ផាគន្ធ ដែលមានឈ្មោះល្បីល្បាញ និងជាហាងដែលតែងតែធ្វើគ្រឿងអលង្ការពេជ្យ ជូនសេដ្ឋីជាច្រើនរូប ក្នុងប្រទេស កម្ពុ ជា បានប្រាប់ឱ្យដឹងថា៖“LoveRiya អគុណបងស្រី សំរាប់កាគាំទ្រ ស្រលាញ់ម៉ូតប្លែកៗ ពីហាងពេជ្របុប្ផាគន្ធ ចិញ្ចៀនពេជ្រស្អាត របស់អ្នកនាង Love Riya តម្លៃ ១៧,៥០០ដុល្លារ”៕


ជាកស្តែងកាលពីថ្មីៗនេះ អ្នកនាង​ Love Riya ក្រៅពីមុខរបរជាអ្នកជំនួញ Riya ក៏មានចំណូលចិត្តខ្លាំងផងដែរ ខាងសិល្បៈ ហើយពេលថ្មីៗនេះ ធ្លាប់បានចូលសម្តែងក្នុងចម្រៀងមួយបទ ក្រោមចំណងជើងថា “ទុកខ្ញុំជាអ្វី?” ដែលជាការបកស្រាយ ដោយតារាល្បី គឺលោក អ៊ីណូ និង Deeo។


ថ្មីៗនេះអ្នកនាង Love Riyaបានចេញបទចម្រៀងផ្ទាល់ខ្លួនហើយ ក្រោមចំណងជើងថា “មេម៉ាយចាយលុយ” ដោយច្រៀងជាមួយ Dj មុំា។ យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកផេក Vj Taboi បានបង្ហោះវីដេអូអ្នក នាង Love Riya បានទម្លាយពីអារម្មណ៍ពិត លើឆាតក្នុងកញ្ជាក់ទូរទស្សន៍ my TV ពេញចិត្តឬអត់ថ្ងៃអាទិត្យ6ល្ងាច mytv 2020 ។


អ្នកនាង Love Riya បានបញ្ចាក់ថា ពេលយកស្វាមីលើកក្រោយ មិនប្រកាន់អាយុពណ៌សម្បុរ គ្រាន់តែមានចរិកថ្លៃថ្នូរ ចេះគោរពចាស់ទុំ និងសំខាន់លើកអត្តចរិតប៉ុណ្នោះ៕ តោះទស្សនាវីដេអូដូចខាងក្រោម៖


តោះទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply