ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃមុន ថៅកែពេជ្រ ទ្រី ដាណា បានបង្ហាញមុខកូនស្រីរបស់ខ្លួនជាលើកដំបូង ថែមទាំងបាន surprise នៅរថយន្តទំនើបតម្លៃកន្លះលាន ពណ៌លឿងមួយគ្រឿង ធ្វើឲ្យមហាជនពិតជាភ្ញាក់ផ្អើល និងចូលរួមត្រេកអរសម្រាប់គ្រួសាររបស់ថៅកែពេជ្រ ទ្រី ដាណា ផងដែរ ដែលមានសេចក្តីសុខបែបនេះ។
អាណិតគាត់ ចេះគោរព ចេះដឹង មិនចេះឬកទេ រៀនដឹងរៀន មកផ្ទះជួយលក់ទៀត។ ប្រាប់គាត់ហើយ ថាកាលមុន ខ្ញុំលំបាកយ៉ាងណា គាត់ក៏ដឹងដែរ ឥឡូវបានស្រួលបន្តិច ក៏មិនត្រូវភ្លេចកំណើត ចេះជួយគេ ស្រលាញ់មនុស្សជុំវិញខ្លួន🥰🥰 ត្រូវចេះគោរព ស្មោះត្រង់ មិនបំពាន មិនច្រណែន មិនឈ្នានីសអ្នកដទៃ នោះហើយជាក្ដីសុខពិតៗ 😊😊។
ដោយលែក ក្រោយពីបានបង្ហាញមុខកូនស្រីរបស់ខ្លួនដែលមានឈ្មោះ ដាណាភីន ឃើញថាភាពល្បីល្បាញ ក៏ដូចជាការគាំទ្រ ពិតជាខ្លាំង ដោយយោងតាមផេចរបស់កូនស្រីថៅកែពេជ្រ ទ្រី ដាណា ដែលបង្កើតបានតែមួយយប់សោះ មានអ្នកចូលទៅ Like ជិត ១ សែន នាក់ឯណោះ។
ប៉ុន្តែយ៉ាងណា ក៏មានជនឆ្លៀតឱកាស បានបង្កើតផេចក្លែងក្លាយជាច្រើនដោយធ្វើជា ដាណាភីននស្រីរបស់ថៅកែពេជ្រ ទ្រី ដាណា ដោយក្លាយមានបញ្ហាទៅថ្ងៃមុខ មុននេះ ថៅកែពេជ្រ ទ្រី ដាណា និងកូនស្រី បានចេញមុខមកបញ្ជាក់ និងប្រកាសចាត់ការតាមផ្លូវច្បាប់ហើយ
ប្រសិនបើនៅតែបំពានបែបនេះទៀត ជាពិសេសគឺ ថៅកែពេជ្រ ទ្រី ដាណា បានហាមកូនស្រីរបស់ខ្លួនឈប់អោយលេងហ្វេសបុកចាប់ពីពេលនេះតទៅ ដើម្បីតាមដាន និងកុំអោយមានបញ្ហាទៀត ដោយអោយកូនស្រីរបស់ខ្លួនផ្តោតចិត្តសិក្សា និងរៀនធ្វើជាមនុស្សល្អវិញ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ
ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ