ញាក់សាច់ មើលមួយភ្លេតស្មានតែ…! តាមពិតជាផ្សិតចម្លែក ដុះមករូបរាងដូចម្រាមដៃ-ជើងសាកសពប្លែកបំផុត

Xylaria polymorpha ឬ​ហៅ​ឈ្មោះ​មួយ​ទៀត​ថា Dead Man’s Finger គឺ​ជា​ប្រភេទ​ផ្សិត​ម៉្យាង​ដ៏​ចម្លែក ដែល​មាន​រូបរាង​គួរ​ឲ្យ​ខ្លាច​ប្រៀប​ដូច​ជា​ម្រាម​ដៃ​របស់​សាកសព​មនុស្ស ។


Dead Man’s Finger គឺ​ជា​​ពពួក​ផ្សិត​ផ្ញើ​ខ្លួន រូបរាង​ដូច​ម្រាម​ដៃ​ខ្មោច ដែល​មួយៗ​មាន​ប្រវែង​ប្រហែល ៣ ទៅ ១០ សង់ទីម៉ែត្រ ដែល​ភាគ​ច្រើន​រស់​នៅ​លើ​ដើម​ឈើ ទាំង​ឈើ​រស់ និង​ឈើ​ងាប់ ។


ផ្សិត​ប្រភេទ​នេះ ភាគច្រើន​ប្រទះ​ឃើញ​មាន​លើ​ដើម​ប៉ោម ដើម maple, beech, locust និង​ដើម elm tree ជា​ដើម ។ ផ្សិត​ម្រាម​ដៃ​ខ្មោច​នេះ ជា​ពពួក​ផ្សិត​ដ៏​គ្រោះថ្នាក់ ដោយ​សារ​តែ​វា​ពឹង​លើ​ការ​ស្រូប​យក​ជីវជាតិ​ពី​ពពួក​ដើម​ឈើ​ដែល​មាន​សុខភាព​ល្អ​ទាំង​ឡាយ ដើម្បី​បំពេញ​ជីវិត​របស់​ពួកវា ។ រាល់​ដើម​ឈើ​ដែល​វា​ទំ​នៅ គឺ​ចុងក្រោយ​តែង​តែ​ងាប់ ៕

Leave a Reply