អស្ចារ្យណាស់ ! កូនស្រីឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាប់ចំណាត់ថ្នាក់លេខ ១ ផ្នែកគណិតវិទ្យាទូទាំងពិភពលោក ហើយលេងឧបករណ៍រនាត​យ៉ាងពិរោះ​…

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅមុននេះ​លើទំព័រហ្វេសប៊ុក​របស់ឯកឧត្តម ហ៊ុន ម៉ាណែត បាន​បង្ហាញវីដេអូ​ នៃទេពកោសល្យ​​ដ៏អស្ចារ្យ​របស់កូនស្រី ឈ្មោះ ហ៊ុន ពេជ្រមុន្នីលីណា

ដែលជាធ្លាប់ដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងគណិតវិទ្យាកម្រិតអាស៊ី ជាមួយពិន្ទុ ២,៣៥០ ពិន្ទុ កាលពីខែមករា ឆ្នាំ ២០១៨ រួចមក នៅខែមីនា ឆ្នាំ ២០១៨។

ក្នុងនោះដែរ កូនស្រី ហ៊ុន ម៉ាណែត ឈ្មោះ ហ៊ុន ពេជ្រមុន្នីលីណា ខ្លួននៅវ័យ​ក្មេងក៏ពិតមែនប៉ុន្តែអាច​លេង​នូវឧបករណ៍ភ្លេងខ្មែរគឺរនាត បានយ៉ាងពីរោះមិនធម្មតានោះឡើយ មិនតែប៉ុណ្ណោះបើយោងតាមការបញ្ជាក់​របស់ឯកឧត្តមគឺនាង​លេងដោយផ្អែកលើ​មូលដ្ឋាន​នៃព្យាណូ​ថែមទៀតផង។

យ៉ាងណាមិញ វីដេអូ​មានរយៈពេល​មិនដល់១នាទី តែអត្ថន័យ​ជ្រៀវជ្រៅ និងការប្រគុំ​យ៉ាងឥតខ្ចោះ​ត្រូវបានឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ទាំងរីករាយជាមួយ​ស្នាដៃ​កូនស្រីខ្លួន​ដោយរំភើបថា“កូនស្រី លីណា សាកល្បងបទផ្គរលាន់គគ្រឹក

ជាមួយនឹងឧបករណ៍ភ្លេងបុរាណខ្មែរ (រនាតខ្មែរ) ដោយមិនមានគ្រូបង្ហាត់ (គាត់សាកល្បងលេងដោយ​បានស្តាប់សម្លេងភ្លេងនៃរនាត និងពឹងផ្អែកលើមូលដ្ឋានដែលគាត់បានរៀនព្យាណូ)។ រីករាយចុងសប្តាហ៍​មិត្តទាំងអស់គ្នា Have a great weekend, everyone”៕

Leave a Reply