កម្ពុជាហ៊ានថាហ៊ានធ្វើ!! ប្រតិបត្តិការដេញអន្តោប្រវេសន៍ខុសច្បាប់ចាប់ផ្ដើម…ចាប់វៀតណាម៣០នាក់ត្រៀមបណ្តេញចេញ

សៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣០នាក់ ស្រី០៨នាក់ ពីបទលួ ចឆ្លងដែន និងស្នាក់នៅខុ សច្បា ប់ ស្ថិតនៅចំនុចប៊ូទិក វិហារា ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទីរសៀល ។

បច្ចុប្បន្ន ជនជាតិវៀតណាមទាំងនេះ ត្រូវសមត្ថកិច្ចចា ប់បញ្ជូនទៅស្នាក់ការនរគបាលជំនាញត្រៀមបណ្តេញចេញ។ សូមរម្លឹកផងដែរថា ថ្មីៗកន្លងទៅនេះ ក្រសួងមហាផ្ទៃ បង្ហាញឆន្ទៈថា ជាទិសដៅទៅមុខ ក្រសួង នឹងបន្តយកចិត្តទុកដាក់ដឹកនាំអង្គភាពជំនាញនៅក្រោមឱវាទរបស់ខ្លួន

ដើម្បីគ្រប់គ្រង បង្ការ ទប់ស្កាត់ និងបណ្តេញចេញឲ្យទាន់ពេលវេលាចំពោះជនបរទេស ដែលជ្រៀតចូលកម្ពុជា ដោយខុសទៅនឹងច្បាប់ស្តីពីអន្តោប្រវេសន៍។នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រសួមហាផ្ទៃ បានចេញសេចក្តីប្រកាសមួយ

ស្តីពីការគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា ហើយបានបង្ហាញទិសដៅនេះ ឲ្យសាធារណជនបានដឹង។ តាមរយៈសេចក្តីប្រកាសនោះ ក្រសួងមហាផ្ទៃ រំលេចថា រដ្ឋាភិបាលកម្ពុជា ចាត់ទុកការគ្រប់គ្រងជនបរទេសជាកិច្ចអាទិភាព ដូច្នេះហើយ ច្បាប់ស្តីពីអន្តោប្រវេសន៍ ក៏ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤។

ក្រសួងមហាផ្ទៃបន្តថា ផ្តើមពីនោះមក រដ្ឋាភិបាលដែលមានក្រសួមហាផ្ទៃជាសេនាធិការ បានយកចិត្តទុកដាក់កសាងបទដ្ឋានគតិយុត្តនានា និងគ្រប់គ្រងការចេញចូលរបស់ជនបរទេសតាមច្រកទ្វារព្រំដែន និងគ្រប់គ្រងការស្នាក់នៅរបស់ពួកគេក្នុងប្រទេសកម្ពុជា។

ក្រសួងមហាផ្ទៃ សរសេរក្នុងលិខិតនោះដូច្នេះថា៖«ដោយពិនិត្យឃើញថា មិនអាចទុកឲ្យបញ្ហាអន្តោប្រវេសន៍បន្តស្ថិតនៅជាគ្រោះហានិភ័យចំពោះសន្តិសុខជាតិសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចចាប់ពីឆ្នាំ២០១៤ មក

ក្រសួងមហាផ្ទៃបានសុំគោលការណ៍និងទទួលបានការគាំទ្រពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដោះស្រាយកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»។លទ្ធផលនៃការធ្វើជំរឿន ដែលផ្សព្វផ្សាយកាលពីពាក់កណ្តាលឆ្នាំ២០១៩ បង្ហាញថា

ជនអន្តោប្រវេសន៍នៅទូទាំងប្រទេសកម្ពុជា មាន៨៩៧៨៦នាក់ (១១ជនជាតិ) ដោយក្នុងនោះ ស្ទើរតែទាំងអស់ ជាជនជាតិវៀតណាម គឺមានដល់ទៅ៨៩៤៧១នាក់។ ចំណែក ៣១៥នាក់ទៀត ជាជនជាតិថៃ ឡាវ ចិន ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ណេប៉ាល់ បង់ក្លាដេស តង់ហ្សានី និង អាល្លឺម៉ង់៕

Leave a Reply