អ្នកជំនាញថាបើស ង្រ្គាមផ្ទុះ ឡើ ង ប្រទេសអាស៊ីភាគច្រើនឈរនៅខាងអាមេរិក តែកូរ៉េខាងជើងប ញ្ចេញនុ យក្លេរ អ៊ែរជួយចិន​ ចំណែករស្ស៊ីជួយដោយស ម្ងាត់..(មានវីដេអូ)

(ហុងកុង)៖ ភាពតានតឹ ងនៃទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ក្នុងពេលបច្ចុប្បន្ន មានសភាពអាក្រ ក់បំ ផុតមិនធ្លាប់មានក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ រហូតដល់ធ្វើឱ្យ

ក្រុមអ្នកជំនាញខ្លះបង្ហាញការព្រួ យបារ ម្ភពីលទ្ធភាពនៃការ ផ្ទុះ ជ ម្លោះយោធាដោយផ្ទាល់រវាងមហាអំ ណាចទំាង២ ដែលអាចនឹងប ង្កទៅជាស ង្រ្គាមលោក ដោយអូសទាញប្រទេស ដទៃឱ្យធ្លា ក់ចូលក្នុងភ្នក់ភ្លើ ងស ង្រ្គាម។

ប្រទេសជាច្រើន បានបញ្ជាក់យ៉ាងច្បាស់ៗថាពួកគេមិនចង់ឃើញជ ម្លោះយោធាដោយផ្ទាល់រវាងចិន និងអាមេរិក ផ្ទុះ ឡើ ងឡើយ។ ប៉ុន្តែ ក្រុមអ្នកវិភាគផ្នែកយោធា បាននិយាយថា បើសិនជ ម្លោះ ផ្ទុះ ឡើ ងដោយជៀ សមិនរួច នោះវានឹងប ង្ខំឱ្យប្រទេសដទៃនៅក្នុងតំបន់អាស៊ី ត្រូវធ្វើការជ្រើសរើសដ៏លំ បាកថាតើពួកគេ គួរតែឈរនៅខាងចិន ឬនៅខាង សហរដ្ឋអាមេរិក។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនដែលសុទ្ធសឹងតែមានអាវុ ធនុ យក្លេអ៊ែរ បាន និងកំ ពុងធ្លា ក់ចុះដុនដា បយ៉ាងខ្លាំង ដោយសារប ញ្ហាជាច្រើនក្នុងនោះ រួមមានទាំងការប្រជែ ងឥទ្ធិព ល, ជ ម្លោះពាណិជ្ជក ម្ម, បច្ចេកវិទ្យា, តៃវ៉ាន់, សមុទ្រចិនខាងត្បូង និង COVID-19។

លោក Timothy Heath ជាអ្នកស្រាវជ្រាវផ្នែកវិស័ យការពារជាតិជាន់ខ្ព ស់ម្នាក់មកពីវិទ្យាសា្ថនស្រាវជ្រាវអាមេរិក Rand Corporation បានកត់សម្គា ល់ថាភាពតានតឹ ងរវាងចិន និងសហរដ្ឋអាមេរិក

កំពុងធ្វើឱ្យតំបន់អាស៊ីទាំងមូលតានតឹ ងដូចគ្នា ហើយទាំងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន សុទ្ធតែកំពុងស្វះស្វែងរកការគាំទ្រពីបណ្ដាប្រទេសនៅក្នុង តំបន់អាស៊ី និងជុំវិញពិភពលោករៀងៗខ្លួន។

លោក Timothy Heath បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាទំនាក់ទំនងរវាងអាមេរិក និងចិនកាន់តែអាក្រ ក់ឡើង ឬក៏ ផ្ទុះ ទៅជាស ង្រ្គាម នោះប្រទេសភាគច្រើនប្រហែលជានឹងជ្រើសរើសឈរនៅខាងសហរដ្ឋអាមេរិក

ជាជាងឈរនៅខាងចិន ដោយសារតែសន្ធិស ញ្ញា និងសម្ព័ន្ធភាពដែលមានស្រាប់ជាមួយអាមេរិក ខណៈប្រទេសអាស៊ីមួយចំនួនកំពុងមានជ ម្លោះដែនទឹកជាមួយចិន»។


លោក Heath បន្ថែមថាចិន មានសម្ព័ន្ធមិត្តជិតស្និទតិចតួច ប៉ុណ្ណោះដូចជារុស្ស៊ី និងកូរ៉េខាងជើងជាដើម។ បើសិនជាជ ម្លោះ ផ្ទុះឡើ ងកូរ៉េខាងជើងអាចនឹងចូលរួមក្នុងជ ម្លោះដោយ ផ្ទាល់ ដើម្បីជួយចិនប្រ ឆាំងសហរដ្ឋអាមេរិក។

ប៉ុន្តែ រុស្ស៊ីវិញ ប្រហែលជានឹងមិនលូកដៃចូលដោយផ្ទាល់ឡើយ ដោយសុខចិត្តផ្ដល់ការគាំទ្រផ្សេងៗ និងព័ត៌មានស៊ើ បការណ៍សំ ងាត់ឱ្យចិន ហើយរង់ចាំកាលៈទេសៈល្អ ទើបលូកដៃចូលជួយតាមក្រោយ។ បើតាមលោក Timothy Heath សហរដ្ឋអាមេរិក មានសម្ព័ន្ធមិត្តនៅអាស៊ីដូចជា ជប៉ុន, តៃវ៉ាន់, កូរ៉េខាងត្បូង, ឥណ្ឌា, អូស្រ្តាលី, នូវែលសេឡង់, ហ្វីលីពីន, វៀតណាម និងថៃ រួមទាំងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

តែទោះជាយ៉ាងនេះក្ដី លោក Timothy Heath យល់ថាសហរដ្ឋអាមេរិក និងចិន នឹងមិនបណ្ដោយឱ្យជ ម្លោះយោធាដោយផ្ទាល់ ឬស ង្រ្គាមណាមួយ ផ្ទុះ ឡើ ងងាយៗនោះទេ ហើយ បណ្ដាប្រទេសដែលឈរនៅខាងអាមេរិក ក៏មិនចង់ឃើញស ង្រ្គាម ផ្ទុះ ឡើ ងដែរ ដោយសារតែប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេជាមួយចិន។

ដូច្នេះទាំង ជប៉ុន, តៃវ៉ាន់, ឥណ្ឌា, អូស្រ្តាលី, នូវែលសេឡង់, ហ្វីលីពីន និងវៀតណាម ដែលមិនសូវមានទំនាក់ទំនងល្អជាមួយចិន នាពេលបច្ចុប្បន្ន អាចនឹងប្រកាន់ជំហអព្យាក្រឹត្យជាយុ ទ្ធសាស្រ្តជំហានដំបូង ដោយស្នើឱ្យអាមេរិក និងចិន ដោះស្រាយ ជ ម្លោះ តាមផ្លូវការទូត, បទដ្ឋានអន្តរជាតិ និងពហុភាគីនិយម។

ក៏ប៉ុន្តែ បើសិនជាស ង្រ្គាម ផ្ទុះ ឡើងដោយជៀ សមិនរួច នោះបណ្ដាប្រទេសទាំងនេះនឹងជ្រើសរើស នៅខាងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ការសិក្សាស្រាវមួយរបស់វិទ្យាស្ថាន Pew research កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ បានបង្ហាញ ប្រទេសជាច្រើននៅលើពិភពលោក ក្នុងរួមមាន កូរ៉េខាងត្បូង, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ជប៉ុន និងឥណ្ឌាជាដើម នៅតែចាត់ទុកសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តគួរឱ្យទុកចិត្តជាងចិន៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply