តាមពិត លោកសង្ឃដែលបួសជាមួយ លោកបង ដេវីត គឺជា…

ភ្នំពេញ៖ កាលពីម្សិលមិញនេះតារាចម្រៀង កញ្ញាទេព បូព្រឹក្ស បានបង្ហោះរូបភាពនឹងសារមួយ ក្រោយពីបងប្អូនមហាជនក៏ដូចជាហ្វេន មានចម្ងល់ថាព្រះសង្ឃដែលបួសជាមួយលោកបង ដេវីត គឺជានរណា ហើយត្រូវជាអ្វីនឹងលោកបងដែរ?

ដោយឡែក តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតអមជាមួយពាក្យពេចន៍មួយចំនួន​ ដើម្បីបកស្រាយចម្ងល់របស់បងប្អូនញាតិមិត្តទាំងអស់គ្នាថា៖ អ្នកទាំងអស់គ្នាបានសួរខ្ញុំថា ចុះព្រះសង្ឃមួយអង្គទៀតដែលបួសជាមួយលោកបងនោះជាអ្នកណា

គឺជាអ្នករាំផ្ទាល់ខ្លួនរបស់លោកបងចាស មុនទៅបួសលោកបងបានសួរលោកប្អូនគា ថា គាចង់ទៅបួសជាមួយលោកបងទេ លោកប្អូនឆ្លើយយ៉ាងមិនស្ទាក់ស្ទើរថា ខ្ញុំពិតជាមានសំណាងណាស់ព្រោះនេះជាបំណងប្រាថ្នារបស់ខ្ញុំជាយូរមកហើយ។

ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏បានសរសើរដល់តារាទាំងពីរដែលមានចិត្តជ្រះថ្លា ដោយបានសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃទាំងពីរអង្គ ដើម្បីឈ្វេងយល់ឲ្យបានស្គាល់ច្បាស់ពីគុណវិន័យរបស់ព្រះពុទ្ធផងដែរ៕ សូមចូលមើលរូបភាពខាងក្រោម៖

Leave a Reply