ល្បីហើយកូនខ្មែរ ចេះជួយគ្នាក្នុងគ្រាមានអាសន្ន! កាសែត និងស្ថានទូតជប៉ុន អរគុណពលរដ្ឋខ្មែរ ដែលជួយប្រជាជនខ្លួន…

កាសែតជប៉ុន “សានកេ” ចុះផ្សាយកាលពីសប្ដាហ៍មុនថា កម្មសិក្សាការីកម្ពុជាចំនួន ៦រូប ដែលកំពុងធ្វើការងារនៅខេត្តគឹម៉ាម៉ុតុ បានសួរសុខទុក្ខប្រជាជនជប៉ុន ដែលរងគ្រោះដោយសារទឹកជំនន់ កាលពីពេលថ្មីៗនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សកម្មភាពសម្អាតផ្ទះប្រជាជនជប៉ុនដោយស្ម័គ្រចិត្តរបស់កម្មសិក្សាការីកម្ពុជាទាំង៦រូប ក៏ត្រូវបានទទួលការចែករំលែកដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា ផងដែរ។ ស្ថានទូតជប៉ុនបានសរសេរដូច្នេះថា៖ “សូមអរគុណមិត្តកម្ពុជា ចំពោះការចូលរួមការងារស្ម័គ្រចិត្តសម្រាប់ប្រជាជនជប៉ុន”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រជាជនជប៉ុនប្រហែល ៦៨នាក់ បានបាត់បង់ជីវិត ដោយសារជំនន់ទឹកភ្លៀង និងការរអិលបាក់ដី។ ក្នុងនោះ ខេត្តគឹម៉ាម៉ុតុ ជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយសារភ្លៀងធ្លាក់ខ្លាំង អូសបន្លាយជាង ១សប្ដាហ៍ កាលពីដើមខែកក្កដានេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply