កាន់តែធ្ងន់​! ទ្រី សុ​ផានិត បង្ហាញ​ភស្ដុតាង​ខ្លះៗ វា យបក​ប្អូន​ខ្លួន ក្រោយ​ឡាយ​វីដេអូ​បកស្រាយ…

ភ្នំពេញ​ ៖​ ក្រោយ​ឡាយ​វីដេអូ​បកស្រាយ​រៀងៗ​ខ្លួន​នោះ រឿងរ៉ាវ​នេះ​នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ដោយ​កាលពី​យប់មិញ​នេះ អ្នកនាង​ទ្រី សុ​ផានិត បាន​បង្ហោះ​សារ និង​បង្ហាញ​ភស្ដុតាង​ខ្លះៗ​ដើម្បី​ធ្វើការ​វា យបក​ប្អូន​ខ្លួន ​ទ្រី ដាណានោះ។

អ្នកនាង​ទ្រី សុ​ផានិត បាន​បង្ហោះ​សារ​ អម​ដោយ​​​ឯកសារ​មួយ​ចំនួន​ដូច្នេះ​ថា «​នាង​ខ្ញុំ​ទ្រី សុ​ផានិត សូម​ធ្វើការ​បកស្រាយ​លាតត្រដាង ការពិត​នឹង​ភស្តុតាង​ខ្លះៗ អោយ​កាន់តែច្បាស់​អំពី​កា​ឡាយ​របស់​នាង​ខ្ញុំ​កាលពី​យប់មិញ ពាក់ព័ន្ធ​ទ្រី ដា​ណា ដែល​បានធ្វើការ​បកស្រាយ​ក្នុង​បណ្ដាញ​សង្គម​ជា​សាធារណៈ

ស្ត្រី​នោះបាន​ទទួលស្គាល់ថា​ប្រេន​MNK នេះ​ជា​របស់​នាង​ខ្ញុំ​ទ្រី សុ​ផានិត ហើយ​ថែមទាំង​និយាយថា​មិន​ប៉ះពាល់​ប្រេន​MNK​នេះ​ទេ តែ​ផ្ទុយទៅវិញ ទ្រី​ដា​ណា បានធ្វើ​ទាំង​បំពាន​ហើយ​ទៅ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​ប្រេន​របស់​នាង​ខ្ញុំ ទាំង​ដែល​នាង​ខ្ញុំ​មិនដឹង​ទាល់តែសោះ

ព្រោះថា​ពេលដែល​នាង​ខ្ញុំ​ទៅ​ចុះបញ្ជី​ខាង​ក្រសួង​បាន​បដិសេធ​នាង​ខ្ញុំ​ហើយ​ខាង​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់ថា​មាន​អ្នក​ចុះបញ្ជី​ប្រេន​MNK នេះ​រួចទៅហើយ​ឈ្មោះ ទ្រី​ដា​ណាកន្លងមក​ស្ត្រី​នេះ​បាន​គំរាម​តំណាង​ចែកចាយ​របស់​នាង​ខ្ញុំ​ជា​បន្តបន្ទាប់ មិន​ឲ្យ​លក់​ប្រេន​MNK នេះ​ទេ​។​

អ្នកនាងបន្តថា «(​គឺជា​មូលហេតុ​)_​ក្រោយមក​ថែមទាំង​ធ្វើលិខិត​ជូនដំណឹង​ដោយ​ខ្លួនឯង​ជា​ផ្លូវការ ចាប់​ឲ្យ​តំណាង​ចែកចាយ​របស់​នាង​ខ្ញុំ​ស៊ី​ញ៉េ​លើរ​លិខិត​នឹង​ទៀត និង​ប្រាប់​ឲ្យ​តំណាង​ចែកចាយ​នាង​ខ្ញុំ​លក់​ឲ្យ​អស់​ក្នុង​រយៈពេល 20 ថ្ងៃ បើ​លក់​មិន​អស់​ទេ​ស្ត្រី​នឹង​ចុះ​ចាប់​ប្រេន​MNK ទូទាំង 25 ខេត្ត​ក្រុង មូលហេតុ​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ខឹង​នាង​ខ្ញុំ ទ្រី​សុ​ផានិត មាន​ផុស​តាង​បង្ហាញជូន​ដូចខាងក្រោម (​សូម​បងប្អូន​មហាជន​ទាំងអស់​ជួយ​ពិចារណា​ផង​)​សូម​អរគុណ»។

គួររំលឹកថា ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា​ត្រេង​ឌី​ង កាលពីពេលថ្មីៗនេះ បានធ្វើការ​ប្រកាស​ជា​ផ្លូវការ​ទុក​រយៈពេល​២០​ថ្ងៃ​ចំពោះ​អ្នកលក់​ឬ​អ្នក​ក្លែង ប ន្លំ​ណា​ទាំងអស់​ត្រូវ​បញ្ឈប់​ការដាក់​លក់​ផលិតផល​MNK​ជាបន្ទាន់​។ ប្រសិនបើ​នៅ​បន្ត​ក្រោយ​២០​ថ្ងៃនេះ​ទៀត​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន ដា​ណា ទ្រី នោះ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បា ប់​។

ក្នុង​សេចក្តីប្រកាស​នោះ​អ្នកស្រី ទ្រី ដា​ណា បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុងនាម​ខ្ញុំ​ជា​ម្ចាស់​ម៉ាក M N k សូម​ធ្វើ​សេ​ច​ក្តី​ប្រកាស​ជា​សាធារណៈ​ឲ្យ​មហាជន​និង​អាជីវករ​ដែល​កំពុងតែ​ធ្វើការ​លក់​នៅ​ប្រេន M N K នេះ​សូម​ធ្វើការ​ឃ្លា​អី​វ៉ាន់​ឬ​ម៉ាក​ដែលមាន​ឈ្មោះថា M N K ចេញពី​ស្តុក​ឬ​នាង​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​លក់​និង​ចរាចរណ៍​ម៉ាក​នេះ​នៅលើ​ទីផ្សារ​បាន​បន្តទៀត​ទេ​។ ដោយ​សំអាង​ខ្ញុំ​ជា​ម្ចាស់​ម៉ាក M N K នេះ​យ៉ាងពិត​ប្រាកដ​។​

“​ខ្ញុំ​ទុក​រយៈពេល​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់​ដែលមាន​លក់​នៅ​ម៉ាក M N K នេះ​រយៈពេល ២០​ថ្ងៃ​ឲ្យ​ឃ្លា​ចេញពី​តូប​ឬ​ពី​ហាង​ឬ​Store​ចេញ​ឲ្យ​អស់​។ បើ​ពុំ​ដូច្នេះ​ទេ​នាង​ខ្ញុំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បា ប់​និង​ចុះ​ចា ប់​បុគ្គល​ឬ​អាជីវករ​ណាមួយ​ដែល​ធ្វើការ​ចរាចរណ៍​ម៉ាក​នេះ​នៅលើ​ទីផ្សារ​ជា​សាធារណៈ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​នាង​ខ្ញុំ​បន្តទៀត​ចាប់ពី​ថ្ងៃនេះ​(​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០)​រហូតដល់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០​។ សេចក្តីជូនដំណឹង​នេះ​មាន​ប្រសិទ្ធភាព ចាប់​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​” នេះ​សារលិខិត​ផ្លូវ​របស់​អ្នកស្រី ទ្រី ដា​ណា​៕​


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply