ពិតជាមិនធម្មតាមែន! ថៃ កំពុងរៀបចំថវិកាជាង ១៨ លានដុល្លារ សម្រាប់ទិញវ៉ាក់សាំង កូវីត-១៩ ពី….

រដ្ឋាភិបាលថៃកំពុងរៀបចំថវិកាចំនួន ៦០០ លានបាត (ប្រហែល ១៨.៩ លានដុល្លារអាមេរិក) ដើម្បីទិញការផ្គត់ផ្គង់វ៉ាក់សាំង Covid-19 ដែលកំពុងដំណើរការនៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស។

ការសាកល្បងវ៉ាក់សាំងមើលទៅមានភាពជោគជ័យរហូតមកដល់ពេលនេះវ៉ាក់សាំងនេះបង្កឲ្យមានប្រតិកម្មភាពស៊ាំខ្លាំងក្នុងចំណោមអ្នកស្ម័គ្រចិត្ត ហើយការផលិតត្រូវបានគេរំពឹងថានឹងចាប់ផ្តើមមុនដំណាច់ឆ្នាំនេះ។

នៅប្រទេសថៃវ៉ាក់សាំងមួយប្រភេទកំពុងត្រូវបានបង្កើតនៅសាកលវិទ្យាល័យជូឡាឡុងកន ទីក្រុងបាងកក ដែលត្រូវបានសាកល្បងដោយជោគជ័យលើសត្វស្វា ដោយគ្រោងនឹងត្រៀមខ្លួនសម្រាប់សាកល្បងលើមនុស្សនៅពាក់កណ្តាលឆ្នាំក្រោយ។

យោងតាមសារព័ត៌មាន Nation Thailand បានរាយការណ៍ថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Sathit Pitutecha មានប្រសាសន៍ថាគាត់មានទំនាក់ទំនងជាមួយសាកលវិទ្យាល័យ Oxford អំពីការទិញវ៉ាក់សាំងរបស់ពួកគេដោយបន្ថែមថាប្រទេសផ្សេងទៀតដូចជាកូរ៉េខាងត្បូងកំពុងធ្វើដូចគ្នា។

ជាមួយគ្នានេះលោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងដែលមានប្រសិទ្ធិភាព ដើម្បីជួយឱ្យប្រជាជនរស់នៅដោយគ្មានការភ័យខ្លាច។ ខណៈអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះបានលើកឡើងដូច្នេះថា៖

« យើងមិនអាចរស់នៅដោយភាពភ័យស្លន់ស្លោបានទេ ហើយប្រព័ន្ធសុខភាពសាធារណៈរបស់យើងត្រូវបានរៀបចំយ៉ាងល្អ អ្វីដែលជាចំណុចសំខាន់ គឺត្រូវតែគ្រប់គ្រងការឆ្លងរាលដាលវីរុស Covid-19 ឱ្យបានតឹងរឹង រហូតដល់វ៉ាក់សាំងត្រូវបានបង្កើតឡើង »។

យ៉ាងណាមិញប្រទេសថៃនៅតែបន្តរាយការណ៍ថាមិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍នៃវីរុសនេះទេ ប៉ុន្តែការបិទព្រំដែនរបស់ខ្លួនកំពុងមានឥទ្ធិពលបំផ្លិចបំផ្លាញទៅលើសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍៕

Leave a Reply