ប្រពៃណាស់! គំរប់១ខួបកូនស្រីពៅរបស់ខ្លួន ឧកញ្ញាចិត្តធម៌ ឌួង ឆាយ និងលោកជំទាវ នាំកូនស្រីទៅវត្តធ្វេីបុណ្យនិងប្រកេនទៀនវស្សា ថែមទាំងពោលពាក្យទៅភរិយា និងកូនៗថា…

ឧកញ្ញាវ័យក្មេង ឌួង ឆាយ និងភរិយារបស់លោក គឺ ជំទាវ ដែត ម៉ាលីណា ត្រូវបានមហាជនទូទៅគោរពស្រលាញ់ និងតែងតែសរសើររាល់ទង្វើសប្បុរសធម៌របស់អ្នកទាំងពីរ ជាពិសេសគេក៏ស្ងប់ស្ងែងនឹងវាសនាគ្រួសាររបស់ ឧកញ្ញា ឌួង ឆាយ និងភរិយា ថាមិនត្រឹមតែមានទ្រព្យសម្បត្តិចាយមិនអស់ទេ គ្រួសារក៏មានសុភមង្គល និងរស់នៅយ៉ាងកក់ក្តៅទៀតផង។


ដោយលែកនៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០ ឧកញ្ញាវ័យក្មេង ឌួង ឆាយ និងលោកជំទាវ ដែត ម៉ាលីណា បានធ្វើពីធីគំរប់ខួប១ឆ្នាំរបស់កូនពៅដែលមានឈ្មោះថាអូនភឺល ក្នុងនោះលោកបានពោលពាក្យថា: រីករាយថ្ងៃខួបកំណើតដំបូងក្នុងជីវិតណាកូនស្រីពៅសំណព្វចិត្តរបស់ប៉ាៗ។


ប៉ាជូនពរកូនមានសុខភាព និងមានប្រាជ្ញាឆ្លាតវ័យ។ អរគុណអូនដែលបង្កើតកូន 3 នាក់សំរាប់បង។ ពូមីងបងប្អូនទាំងអស់គ្នាមានពាក្យអ្វីជូនពរកូនស្រីពៅទេបាទ? ថ្ងៃនេះត្រូវថ្ងៃខួបអូនភឺល1ឆ្នាំនាំអូនមកវិត្តធ្វេីបុណ្យនិងប្រកេនទៀនវស្សា 20.07.2020🙏🏻💞👧🏻💞🙏🏻។


ក្នុងនោះមហាជនជាច្រើនបានចូលមកជូនពរដល់កូនពៅរបស់ឧកញ្ញាវ័យក្មេង ឌួង ឆាយ និងលោកជំទាវ ដែត ម៉ាលីណា អោយមានសុខភាពល្អ កាន់តែឆ្លាត និងឆាប់ធំ ធ្វើជាមនុស្សគំរូល្អក្នុងសង្គមខ្មែរមួយនេះ ដូចប៉ាម៉ាក់របស់ក្មួយស្រីផងដែរ៕ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ:

Leave a Reply