មាន សូ​នី​តា បួងសួង ដល់​បារមី​វត្ថុ​ស័ក្ដិសិទ្ធិ ប្រទាន​ពរជ័យ ឲ្យ​ក្រាស់​ឈរ​ជិត​នឹង ក្លាយ​ជា…

ភ្នំពេញ ៖ តារា​សម្ដែង មាន សូ​នី​តា នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​បង្ហោះ​រូបភាព​ដៃ​កាន់​ធូប លើកដៃ​សំពះ បួងសួង​ជាមួយ​នឹង​តារា​ចម្រៀង​ហ្សូ​ណូ អម​ដោយ​សារ​ដ៏​ចា ក់​ដោត​មួយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ថា​សម​គ្នា​ណាស់។

នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម និង​គណនី​ប៊ុ​ក​របស់ខ្លួន រាជិនី​ក្រមា មាន សូ​នី​តា បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​សូម​បួងសួង ដល់​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ទាំងបី ប្រទាន​ពរជ័យ សិរី​មង្គល សូមអោយ​ក្រាស់​ឈរ​ជិត​នឹង ក្លាយជា​… ( ក្រាស់​តាំង​ក្មេង )»​។​

តាមរយៈ​សារ​ខាងលើ ជាមួយនឹង​ការ​ទុកចន្លោះ​ឲ្យ​បំពេញបន្ថែម​នេះ អ្នកគាំទ្រ​តារា​សម្ដែង​មាន សូ​នី​តា បាន​បញ្ចេញយោបល់​ដូច្នេះ​ថា «​សូម​កុំឱ្យ​ក្លាយ​ជា​ការពិត​អី​ Zono!​ទុក​ក្ដីសង្ឃឹម​ឱ្យ​ហ្វេ​ន​ហ្វេ​ន​ខ្លះ​ផង​»​។ «​ក្លាយជា​ឪពុក​ក្មេង​»​។ «​សម​គ្នា​ណាស់​បង​»​។ «​គូស្នេហ៍​… ជួយ​ជូនពរ​បន្ថែម​»​។ «​អោយ​គាត់​ក្លាយ​ជា ឪ​ពុក​ល្អ​»​។ «​សម​គ្នា​ណាស់​ចង់អោយ​គាត់​ជា​គូ​នឹង​គ្នា​ណាស់​»​។ «​ក្លាយ​ជា​លោក​ប្ដី​»​។ «​ក្លាយជា​អនាគត​ស្វាមី​»​។​

គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារា​សម្ដែង​មាន សូ​នី​តា និង​តារាចម្រៀង លោក​ហ្សូ​ណូ បាន​ចាប់​ដៃគូ ថត​សម្ដែង​រឿង​ជាមួយគ្នា ហើយ​ក្នុង​ឈុត​ដែល​ពួកគេ​ថត​យកមក​បង្ហោះ​តាម​បណ្ដាញ​សង្គម​នេះ ជាការ​បង្ហាញ​នូវ​ការលើកតម្កើង​វប្បធម៌​ខ្មែរ តែ​មិនដឹងថា​រឿង​នោះ​មាន​ចំណងជើង​អ្វី​នោះឡើយ​នោះទេ។

បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ក្នុងពេល​ថត កាលពី​ម្សិលមិញ​នោះ តារា​សម្ដែង​មាន សូ​នី​តា បាន​សរសេរ​រៀបរាប់ថា «​ព្រោះ​ស្រលាញ់​ ? ​ទើប​ថែរក្សា​ព្រោះ​ស្រលាញ់​ ? ​ទើប​អភិវឌ្ឍន៍​, ព្រោះ​ស្រលាញ់​ ?​ទើប​ដឹងគុណ​, ព្រោះ​ស្រលាញ់​ ?​ ទើប​អភិរក្ស​, ព្រោះ​ស្រលាញ់ ទើប​មាន​កម្លាំងចិត្ត​និង​កម្លាំងកាយ​ចូលរួមចំណែក​តាម​លទ្ធ​ភាព​និង​សមត្ថភាព​ដើម្បី​បាន​ជួយ​លើកតម្កើង​សិល្បៈ​មួយ​នេ។​
»​។​

លុះ​នៅ​ព្រឹក​នេះ​ទៀតសោត រាជិនី​ក្រមា​មាន សូ​នី​តា ក៏បាន​បង្ហោះ​រូបថត​ជាមួយ​លោក​ហ្សូ​ណូ ស្ថិតក្នុង​សម្លៀកបំពាក់​ប្រពៃណី​ដដែល អមដោយ​ប្រយោគ​យ៉ាង​ចាក់​ដោត​ថា «​សម័យ​តែ​ក៏​មិន​ភ្លេច​បុរាណ​ដែរ អភិរក្ស និង អភិវឌ្ឍន៍​ដើម្បី​ថែរក្សា កេរដំណែល មរតក​ដូនតា … »​។

ដោយឡែក​លោក ហ្សូ​ណូ កាលពី​ម្សិលមិញ នៅលើ​បណ្ដាញ​សង្គម​អ៊ី​ណ​ស្ដា​ក្រាម​របស់ខ្លួន​ក៏បាន​បង្ហោះ​សារ​អមដោយ​រូបភាព​ក្នុង​ការថត​សម្ដែង​ជាមួយ​តារា​សម្ដែង​មាន​សូ​នី​តា ដែរ​ថា «​វប្បធម៌​រុងរឿង​ទៅបាន​ត្រូវ​ផ្ដើមចេញពី​ពួកយើង​។ ស្របពេលនោះ តារា​សម្ដែង​មាន សូ​នី​តា ឆ្លើយថា គេ​ថា​p ost​រូប​ហ្នឹង​…​ផស​មុនគេ​បាត់​, គេ​ស្រឡាញ់​រូប​នឹង​ដែរ​»៕

Leave a Reply