ភ្នំពេញ៖ ពិធីការិនី សម្លេងពីរោះ សម្តីផ្អែមចាស់វស្សាអ្នកនាង យុគ ចិន្តា ជឿជាក់ថាប្រិយមិត្តរាល់គ្នា ប្រាកដជាបានស្គាល់ ហើយក៏ជឿជាក់ថា អ្នកទាំងអស់គ្នា កម្រនឹងបានឃើញ អ្នកនាងបង្ហាញខ្លួន ក្នុងទំរង់សិល្បៈផ្សេង ក្រៅពីធ្វើជាពិធីការនី ខ្លាំងណាស់។
តែក្នុងពេលថ្មីៗនេះ ពិធីការិនីរូបនេះបានធ្វើឲ្យអ្នកគ្រប់គ្នា មានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីបង្ហាញខ្លួនក្នុងឈុត កូនក្រមុំដើម្បីថតសម្អាងការ មើលទៅពិតជាប្លែកនិងស្រស់ស្អាត ជាទស្សនីយអារម្មណ៍ថ្មីមួយ ដែលនាង ចែករំលែកជូន អ្នកគាំទ្ររបស់ខ្លួន។
ម្យ៉ាងវិញទៀត នេះក៏ជាលើកទីមួយ ដែលអ្នករាល់គ្នាបានឃើញអ្នកនាង យុគ ចិន្តា បង្ហាញខ្លួន ក្នុងទម្រង់ជាបែប ថតសម្អាតការបែបនេះជាមួយគ្នានោះ ក៏ទទួលបាននៅ ការកោតសរសើរច្រើន
ពីសំណាក់ អ្នកនិយមលេង បណ្តាញសង្គម ព្រោះមើលទៅពិតជាស្រស់ស្អាតខ្លាំង និងប្លែក ទោះបីជាបច្ចុប្បន្ននាងមានវ័យកាន់តែច្រើនបែបណាក្តី៕ សូមទស្សនារូបភាពខាងក្រោមនេះ៖
