រកឃើញកន្លែងដើរលេងថ្មីនៅបាត់ដំបង មានកូនភ្នំ ព្រមទាំងទេសភាពស្អាតណាស់

បាត់ដំបងដែនដីល្បីល្បាញស្ទើរគ្រប់វិស័យ មិនថាទេសចរណ៍ កសិកម្ម សុទ្ធតែមានសក្ដានុពល ស្ទួយឱ្យដែនដីមួយនេះ មានភាពរីកចម្រើនប្រជាជនរស់នៅប្រកបដោយភាពសម្បូររុងរឿង ។

ចំពោះវិស័យទេសចរណ៍វិញ បាត់ដំបង មានសម្បូរបែបមិនខ្វះដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើយ ។ មានទាំងរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ តំបន់ធម្មជាតិ ព្រៃព្រឹក្សា ភ្នំ ទឹកជ្រោះដងព្រែក ។ ល។

ថ្មីៗនេះទេសចរមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើកូនភ្នំមួយស្ថិតនៅឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក គឺ ភ្នំព្រឹក ថ្វីដ្បិតជាកូនភ្នំដ៏តូចមួយ តែមានទេសភាពស្អាត មានការតុបតែងលម្អបន្ថែម ធ្វើឱ្យមានភាពទាក់ទាញគួរឱ្យចង់លម្ហែកម្សាន្ត ។

បច្ចុប្បន្ននេះភ្នំព្រឹក បានក្លាយជាកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់អ្នកខេត្តបាត់ដំបង នៅទីនោះមានខ្យល់អាកាសល្អបរិសុទ្ធ មានព្រៃព្រឹក្សាបៃតងខ្ចី យ៉ាងស្រស់បំព្រង ។ ដូច្នេះកុំភ្លេចណាចង់ដឹងថាស្រស់ស្រាយយ៉ាងណានោះ ចាំទៅលេងកម្សាន្តទាំងអស់គ្នា ៕

Leave a Reply