កំពូលតារាចម្រៀង ៤ ដួង អាយុលើស ៣០ ឆ្នាំហើយនៅតែមានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈ​

ដូចដែលប្រិយមិត្តមួយចំនួន បានដឹងរួចមកហើយថា នៅក្នុងវិស័យសិល្បៈ អាយុគ្រាន់តែជាតួលេខសម្រាប់តារាមួយចំនួនប៉ុណ្ណោះ ព្រោះអ្នកទាំងនោះតែងតែ ផ្ដល់ការស្រឡាញ់ចំពោះ សុខភាព សម្រស់របស់ពួកគេឱ្យបានល្អបំផុត ដើម្បីជាទុនក្នុងការទាក់ទាញប្រជាប្រិយភាពកាន់តែប្រសើរពីអ្នកគាំទ្រ ។

ជាក់ស្តែង ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកកំពូលតារាចម្រៀងខ្មែរ ៤ ដួង ដែលមានអាយុច្រើនជាង ៣០ ឆ្នាំ ប៉ុន្តែសម្រស់របស់ពួកគេ នៅតែស្អាត និងចូលចិត្តលេងស្ទីលតុបតែងខ្លួនទាក់ទាញបំផុត ៖

១) ឱក សុគន្ធកញ្ញា 

ស្ថិតក្នុងវ័យ ៣២ ឆ្នាំ ឱក សុគន្ធកញ្ញា បានក្លាយជាកំពូលតារាចម្រៀងស្រី ដែលឈរមាំ និង ស្ថិតនៅលើកំពូលតារាងតារាចម្រៀងស្រី ដែលឆក់បានប្រជាប្រិយភាពលើសតារាស្រីនានាក្នុងប្រទេស ១០ ឆ្នាំមកហើយ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ រាល់ការបង្ហាញសម្រស់នៅលើឆាកប្រគំតន្ត្រីនានា Mommy សម័យថ្មី ឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រគត់សម្គាល់ឃើញថា តែងខ្លួនឡើងខ្ញង់ ពោលគឺស្រស់ស្អាតខ្លាំងស្ទើរមិនដឹងថានាងមានកូនទៅហើយ ។

តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានមហាជនលើកសរសើរថា បើទោះជាមានកូនក្តី ប៉ុន្តែនាងមានភាពឆ្លាតវៃក្នុងការថែរក្សារាង និង មុខមាត់ឱ្យនៅតែស្រស់ស្អាត និង ទាក់ទាញដដែល ដោយមើលទៅមិនមានភាពខុសគ្នាពីកាលនៅវ័យក្រមុំឡើយ ។


២) សុគន្ធ និសា

កំពូលតារាចម្រៀង សុគន្ធ និសា ឆក់បានប្រជាប្រិយភាពនៅតែខ្លាំង បើទោះបីមានវ័យដល់ទៅ ៣៧ ឆ្នាំហើយក្ដី រីឯសម្រស់វិញ អាចនិយាយបានថា គ្រាន់តែជាតួលេខប៉ុណ្ណោះ ព្រោះសម្រស់ និងស្ទីលតែងខ្លួនរបស់តារាចម្រៀងមុខស្រទន់ សុគន្ធ និសា រូបនេះនៅតែស្អាតមិនថមថយសោះ ។

ជារឿយៗមានការសរសើរពីសំណាក់អ្នកគាំទ្រជាច្រើន ពីការតុបតែងខ្លួនរបស់តារាចម្រៀងរូបនេះថា មើលទៅស្រស់ស្អាត ស័ក្តិសម និង មិនដែលសិចស៊ីជ្រុលហួសឡើយ ។


៣) ពេជ្រ សោភា

ងាកមកចាប់អារម្មណ៍ពីកំពូលតារាចម្រៀង ពេជ្រ សោភា ឯណេះវិញ បើនិយាយពីសម្រស់ ក្នុងវ័យ ៣៥ ឆ្នាំវិញ ហាក់បីដូចជាស្ដាប់ទៅសុំានឹងត្រចៀកអ្នកគាំទ្រទៅហើយ ព្រោះតាំងពីចូលប្រឡូកសិល្បៈ មកដល់ពេលបច្ចុប្បន្ន សម្រស់របស់តារាចម្រៀងស្រីរូបនេះ នៅតែស្អាត មិនចាស់ទៅណាសោះ ។ ទម្រង់មុខ ពោងក្រពើ ថ្ពាល់ខួចមួយចំហៀង ពេលញញឹមម្ដងៗ ម្ចាស់បទ «


៤) មាស សុខសោភា 

មាស សុខសោភា ជាកំពូលតារាចម្រៀងស្រី ដែលមានសំឡេងផ្អែមស្រទន់ សាងកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំងនាពេលកន្លងមក ប៉ុន្ដែ រយៈពេល ៣ ឆ្នាំចុងក្រោយនេះ ម្ចាស់បទ «ដើមឈើស្នេហ៍» រូបនេះ មិនសូវមានបទចម្រៀង ចេញលក់នៅលើទីផ្សារក៏ពិតមែន តែអ្នកគាំទ្រ នៅតែនឹករលឹក និងរក្សាឈ្មោះជាកំពូលតារាចម្រៀងស្រីដដែល ។ យ៉ាងណាមិញ បើងាកមកមើលពីសម្រស់ក្នុងវ័យ ៣៦ ឆ្នាំរបស់ មាស សុខសោភា គឺនៅតែរក្សាបាននូវ ផ្ទៃមុខស្រស់ថ្លា ក្មេងជាងវ័យដដែល ៕


ប្រភប «ប្រជាប្រិយ»

Leave a Reply