ភ្នំពេញ ៖ កាកាអូស្ត្រាលី នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានទម្លាយខ្សែជីវិតរបស់ខ្លួនកាលពីមុន ចែករំលែកឲ្យបងប្អូនបានដឹង និងផ្ដាំផ្ញើ កុំចុះចាញ់ ត្រូវចេញឲ្យឆ្ងាយពីអតីតកាលក្លាយទៅជាមនុស្សថ្មីក្នុងសង្គម។
កាកា បានបង្ហោះសារអមដោយរូបថតខ្លួនកំពុងបីកូននៅលើទំព័រហ្វេសប៊ុរបស់ខ្លួនដូច្នេះថា «ពីមុនខ្ញុំគ្រាន់តែជាមនុស្សចោលម្សៀតម្នាក់ដែលគ្មានអ្នកណាគេចង់រាប់អានគ្មានអ្នកណាគេចង់ស្គាល់ សូម្បីតែគោះទ្វារផ្ទះគេសុំទឹកផឹ
កមួយកែវក៏គេមិនបើកទ្វារឲ្យដែរ ម៉ោងនេះថ្មើរនេះពេលនេះខ្ញុំអង្គុយនៅត្រង់កន្លែងនេះ សម្លឹងមើលមុខកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ អង្គុយគិតអំពីជីវិតរបស់ខ្ញុំពីមុនប្រៀបធៀបជាមួយនឹងឥឡូវ»។
អាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលីរូបនេះបន្តថា «ខ្ញុំអាចចែករំលែកប្រាប់អ្នកទាំងអស់គ្នាថា ជីវិតយើងមានព្យុះមានភ្លៀង តែងតែមានផ្គរលាន់ មិនថាពេលណាផុតនៅក្នុងកាលៈទេសៈណាក៏ដោយ
ក៏យើងនៅតែមានមនុស្សចាំជាន់ឈ្លីចង់ជាន់ពន្លិចប្រកួតប្រជែងចាំកាច់ត្រួយយើងគ្រប់ពេល ដូច្នេះបើយើងដើរចេញឆ្ងាយពីអតីតកាលក្លាយទៅជាមនុស្សថ្មីនៅក្នុងសង្គមហើយ
សូមកុំងាកក្រោយព្រោះមនុស្សយើងមិនអាចដើរទៅមុខទាំងក្បាលនៅសម្លឹងមើលខាងក្រោយខ្នងទេ ដូច្នេះឱ្យអ្នកណានិយាយអីនិយាយទៅធ្វើអីក៏ធ្វើទៅសំខាន់យើងត្រូវតែធ្វើជាខ្លួនឯងទើបលេចធ្លោ»។
ជាមួយគ្នានេះ អ្នកនាង បានសម្ដែងអារម្មណ៍ទៀតថា «អរគុណកូនសម្លាញ់ដែលកូនបានចូលមកជីវិតម៉ាក់ ហើយធ្វើឲ្យម៉ាក់គិតពីកូនគ្រប់ពេលវេលា ព្រោះការដែលម៉ាក់បានគិតពីកូន វាធ្វើឱ្យម៉ាក់ដឹងថា តួនាទីជាម្ដាយម៉ាក់គួរធ្វើអ្វីខ្លះដើម្បីអនាគតកូន
និងអនាគតគ្រួសារទាំងមូល ដាក់ឈ្មោះខ្មែរឱ្យកូនថាចំរើនពិតជាធ្វើឲ្យគ្រួសាររីកចម្រើនមែន កូនជាកូនមាសកូនពេជ្រកែវភ្នែករបស់ម្ដាយ thank you I love you my lil Lukas Chamroeurn Sean »៕