ដាក់ខ្លួនមែនទែន!! ឆ្លៀតពេលទំនេរពីការងារ ឧកញ៉ា ស្រី ចាន់ថន ចុះមកជួយធ្វើស្រែ ជាមួយប្រជាកសិករ យ៉ាងសាមញ្ញ អមដោយទេសភាពជាប់ជើងភ្នំ ស្អាតណាស់ ថែមទំាងរំលឹករឿងមួយ ដែលមានអ្នកខ្លះមិនធ្លាប់បានដឹង គឺ…

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកឧកញ៉ា ស្រី ចាន់ថន នោះ។ ក្រៅពីមុខជំនួញដែលកំពុងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លោកឧកញ៉ា ក៏ជាបុគ្គលម្នាក់


ដែលមានចិត្តសប្បុរសផងដែរ ដោយតែងតែជួយ អ្នកដែលត្រូវការចំាបាច់ ជាហូរហែ ផងដែរ ដោយទង្វើរទាំងនេះកើតចេញពីទឹកចិត្ត ក្តីអាណិត និងស្រឡាញ់។


ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញ លោកឧកញ៉ា ធ្វើខ្លួនយ៉ាងសាមញ្ញ ដោយឆ្លៀតពេលទំនេរ ក៏បានចុះមកជួយធ្វើស្រែជាមួយប្រជាកសិករ មើលទៅ គួរឲ្យគោរពខ្លាំងណាស់។ លោកក៏បានរំលឹករឿងមួយថា ៖


“តោះបងប្អូនជាទីស្រលាញ់ មានពេលទំនេរទេ មកធ្វើស្រែជាមួយបងប្អូនកសិកររបស់យើង ខ្ញុំនឹកដល់អនុស្សាវរីយ៍ កាលខ្ញុំនៅពីក្មេង ជាកូនកសិករមួយរូប ដែលធ្លាប់បានឆ្លងកាត់ បទពិសោធន៍ បរគោយន្ត ព្យួរស្រែ ដកស្ទួង ឃ្វាលគោ ក្របី យ៉ាងសប្បាយរីករាយ ថ្ងៃទី 24, 07 , 2020″៕

Leave a Reply