ទីបំផុតលោក តាន់ គីមសួរបានចេញបកស្រាយហើយ តើទំនាក់ទំនងរវាងលោកនឹងកញ្ញា កុសុម៉ាជាស្នេហាឫមិនមែន?

កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា កុសុម៉ាបានទៅដើរលេងកំសាន្តជាមួយនឹងក្រុមការងាររបស់លោក តាន់ គីមសួរ។ក្រោយពេលបានទៅដើរលេងហើយកញ្ញា កុសុម៉ាបានថតរូបជាមួយនឹងលោកតាន់ គីមសួរ

ហើយក៏បានបង្ហោះរូបភាពនោះទៅក្នុងបណ្ដាញសង្គមហ្វេបុកព្រមទាំងភ្ជាប់ពាក្យមួយឃ្លាថា«ជ័យោ បងប្រុសខ្ញុំមានស្នេហាហើយ Tan Kims our យីឡើងតែ ភ្នំសោះ ចេះរាយមន្តស្នេហ៍ទៀត #ភ្នំត្បែង » ក្នុងនោះកញ្ញា កុសុម៉ាក៏បានបញ្ចេញមតិទៀតថា សុំជំរាបបងប្អូនថា ខ្ញុំ ចង់និយាយថាបងគីមសួរ គាត់មានស្នេហាហើយ តែមិនមែនជាមួយខ្ញុំទេណា កុំយល់ច្រឡំ។

ក្រោយពេលឃើញ កញ្ញា កុសុម៉ាបញ្ចេញមតិបែបនេះទើបលោកតាន់ គីមសួរតបទៅវិញថា ចាំបាច់លាក់គេធ្វើអី? ,បងស្រលាញ់ អូនស្ទើ លេប ហេតុអ្វីចាំបាច់លាក់គេធ្វើអី?

ពេលឃើញលោកតាន់​ គីមសួរបញ្ចេញមតិបែបនេះធ្វើអោយហ្វេនៗរបស់លោកមានការងឿង ឆ្ងល់មែនទែនថាតើពួកគេទាំងពីរនាក់ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាឫយ៉ាងណា?

រហូតមកដល់ថ្ងៃនេះទី២៥ ខែកក្កដា ឆ្នាំ២០២០ ទើបលោកតាន់​ គីម សួរបានការបង្ហោះសារបកស្រាយលើទំព័រហ្វេបុករបស់លោកថា«Sopheak Kosoma គឺជាប្អូនស្រីដ៏ល្អរបស់ខ្ញុំ ដោយសារតែភាពរួសរាយរាក់ទាក់

ចូលចិត្តធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយ ទោះបីខ្លួនកំពុងតែមានទុក្ខក៏ដោយ មិនចេះប្រកាន់ខ្លួនឆ្មើងឆ្មៃ ចេះជួយឈឺឆ្អាលកិច្ចការងារសង្គមនិងព្រៃឈើ

នេះហើយជាអ្វីដែលធ្វើឲ្យខ្ញុំស្រលាញ់គាត់ស្ទើលេប សូមបងប្អូនឈប់បន្តការយល់ច្រលំថាពួកយើងមានទំនាក់ទំនងស្នេហាលើសពីបងប្អូនទៀត»។

Leave a Reply