ចិត្តបុណ្យណាស់! អ្នកនាងទ្រី ដាណា ឃើញសភាពក្មួយស្រីម្នាក់ ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រូវដេរ ៦០ថ្នេរហើយ ខ្លោចចិត្តយ៉ាងខ្លាំង ក៏ជូនថវិការយ៉ាងច្រើនដល់ក្មួយស្រី…(មានវិដេអូ)

ម្ចាស់ហាងពេជ្រ និងមាស និងជាម្ចាស់ប្រេន NNP អ្នកនាង ទ្រី ដាណា ដែលពុកម៉ែ បងប្អូនបានស្គាល់តាមរយៈការជួយសង្គម និង ជួយដល់ជនដែលគ្មានលទ្ធភាពប្រកបមុខរបរ និងជួយដល់ស្រ្តីជាច្រើននាក់

ដែលមានជីវភាពក្រលំបាក ឲ្យមានភាពក្លាហាន នៅក្នុងការប្រកបមុខរបរ ចិញ្ចឹមខ្លួនឯងបាន រហូតមានអ្នកខ្លះអាចមានផ្ទះ មានឡាន និងរបស់ជាច្រើនទៀត។

ជាក់ស្តែងដោយក្តីអាណិត ក្មួយស្រីម្នាក់ ដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវរបួសមុខ អ្នកនាងទ្រី ដាណា គាត់ខ្លោចចិត្ត អាណិតក្មួយស្រីពេក​ក៏បានទៅសួរសុខទុក្ខនិង បានជូនថវិការដល់ក្មួយស្រីទៀតផង ។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានរៀបរាប់ថា “អាណិតខ្លោចចិត្ត នៅក្មេងសោះ អាយុទើប៤ឆ្នាំ មកជួបរឿងអាក្រក់ ដេរឡើងអស់ 60ថ្នេរ។

ម្ដាយគាត់ថា គ្រោះថ្នាក់ចរាចរណ៍ជាមួយឡានដឹកទឹក តាំងពីថ្ងៃទី15 នៅកែប។ ឥឡូវ គាត់រវើរវាយច្រើន និយាយច្រើន រករឿងច្រើន ម្ដាយគាត់ថាពិបាកចិត្តណាស់។

សង្ឃឹមថា គាត់ឆាប់បានជាសះស្បើយ អាណិតណាស់ មុខស្អាតផង ខ្លាចតែមានស្នាម។ ខ្ញុំមានតែផ្ដល់កម្លាំងចិត្តដល់គាត់ ហើយបានជូនថវិកា 1000$ ទុកព្យាបាលបន្ត។ សួរគាត់ថា ចង់បានអីអត់ គាត់ថាចង់បានតុក្កតាលេង ត្រូវម៉ាច់ហ្មង ទិញទុកឱ្យគាត់ស្រាប់ “។


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply