អុញនោះ! នាំគ្នាថាឲ្យតេជគុណ ដេវីត ឡើងឆ្អែត ចុងក្រោយទើបដឹងថា មូលហេតុដែលលោកបិទស្គុតរថយន្ត ព្រោះត្រូវបំពេញការងារនេះមួយសោះ… (មានវីដេអូ)

នៅមុននេះបន្តិច ថៅកែហាងលក់រថយន្ត WeSaleCar បានចេញវីដេអូទី២ និយាយអំពីរថយន្ត Rolls Royce Ghost របស់តេជគុណ ដេវីត ដែលត្រូវបានគេចោទប្រកាន់ថា

ជារថយន្ត២ ស្លាកលេខ១ ជារថយន្តគេងពន្ធ ហើយបានបិតស្គុតដោយខុសច្បាស់។ យ៉ាងណាតាមការបកស្រាយ និងបញ្ជាក់ពី ថៅកែហាងលក់រថយន្ត WeSaleCar

បានលើកឡើងថា បងប្អូនគួរណាស់សរសើរ និងអាណិតដល់ តេជគុណ ដេវីត ព្រោះលោកបានទៅរកផ្លូវធម៌ និងបុណ្យទៅហើយ ព្រោះតែបញ្ហាជាច្រើនកើតឡើងនៅក្នុងជីវិត។់

ក្នុងនោះ ថៅកែហាងលក់រថយន្ត WeSaleCar ក៏បានបញ្ជាក់បន្ថែមថា រថយន្ត Rolls Royce Ghost របស់តេជគុណ ដេវីត គឺជារថយន្តមានពណ៌សពីដើមមក

ហើយការបិតពណ៌នេះគឺជាបណ្តោះអាសន្នប៉ុន្នោះ និងដើម្បីគ្រាន់តែបំពេញបេសកម្មថតវីដេអូបទចម្រៀងតែប៉ុន្នោះ លោកគ្មានបំនងនិងបិទរហូតឡើយ ដូច្នេះហើយសូមបងប្អូនគួរយោគយល់

អោយបានច្រើនផង ជាក់ស្តែងពេលនេះ រថយន្តរបស់ តេជគុណ ដេវីត ក៏បានត្រលប់ទៅសភាពដើមវិញដែរ គឺជាពណ៌សដូចដើម៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply