យូរៗឃើញ ផន ស្រីខួច បង្អួតសម្រស់ក្នុងឈុតកូនក្រមុំម្តង ពិតជាសមសួនហើយស្អាតប្លែក

ជារឿយៗគេតែងឃើញ ផន ស្រីខួច និយមលេងស្ទីលតែងខ្លួន និង ម៉ូដសក់បែបតារាបស្ចឹមប្រទេស មើលទៅស័ក្តិសមជាមួយនឹងទម្រង់មុខរបស់នាងជាខ្លាំង ប៉ុន្តែថ្មីៗនេះ ផន ស្រីខួច បានបង្ហាញសម្រស់ក្នុងឈុតប្រពៃណីខ្មែរ មើលទៅពិតជាសមសួនស្អាតប្លែកផងដែរ ។

ស្របពេល សួស វីសា ជាមិត្តរួមអាជីពផ្អាកពីការងារសិល្បៈដោយសារកំពុងពពោះនោះ ផន ស្រីខួច ហាក់មានទីផ្សារការងារខ្ពស់ ។ យ៉ាងណាមិញ ផន ស្រីខួច មានសកម្មភាពថ្មីៗជាច្រើនដែលមានទាំងបទចម្រៀង និង ការសម្តែងរឿង ។

ថ្មីៗនេះតារាចម្រៀងសម្បុរស្រអែមរូបនេះក៏បានលេចមុខនៅក្នុងការថតសម្អាងការទៀតផង ។ មានការលើកឡើងថាធ្លាប់តែឃើញ ផន ស្រីខួច ក្នុងឈុតបែបទាន់សម័យ តែនៅពេលនាងស្លៀកឈុតកូនក្រមុំបែបនេះមើលទៅឃើញសុភាពបែបទន់ភ្លន់តែម្តង ។

ហាក់ខុសពីតារាស្រីដទៃបើទោះបីសព្វថ្ងៃមានការនិយមសម្បុរស្បែកសខ្ចីក៏ពិតមែនតែ ផន ស្រីខួច នៅតែរក្សាសម្បុរស្រអែមធម្មជាតិរបស់នាងដោយមិនមានការផ្លាស់ប្តូរអ្វីឡើយ ៕​

បើទោះបីមិត្តភក្តិ សួស វីសា រៀបការនិងត្រៀមខ្លួនក្លាយជាម្តាយរបស់គេក៏ពិតមែនតែ ផន ស្រីខួច ហាក់មិនខ្វល់ខ្វាយគិតគូរពីរឿងនេះនៅឡើយទេ ។

មានការសង្ស័យថាគូស្នេហ៍ ផន ស្រីខួច អាចជាអ្នក រស់នៅបរទេសព្រោះមួយរយៈមុននាងបានចំណាយពេលទៅលំហែរនៅទីនោះជាច្រើនខែជាលក្ខណៈ ឯកជនទៀតផង ៕

Leave a Reply