ក្រោយ លោកបង ជី ដេវិត គ្រងស្បង់ចីពរ ហើយ ទេព បូព្រឹក្ស បង្ហោះសារមួយ បង្កប់៣ឃ្លា ដ៏រំជួលចិត្តថា…(មានវីដេអូ)

កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង

ក្រោយឃើញ តារាចម្រៀងដ៏ល្បីគឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងនោះ លោកបង ដេវិត ក៏បានចេញមុខ បញ្ជាក់ពី មូលហេតុ នូវពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា ៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង

និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀង ទេព បូព្រឹក្ស បានថតរូបជាមួយលោកបង ដេវិត

ព្រមទាំងភ្ជាប់សារដ៏មានន័យមួយថា “ខ្ញុំគោរពព្រះពុទ្ធសាសនា ចុះអ្នកវិញ? **ការលើកលែងឲ្យអ្នកដទៃ ដូចជាការលើកលែងឲ្យខ្លួនឯង **ការឲ្យសុខអ្នកដទៃ ដូចការឲ្យសុខលើខ្លួនឯង ***សត្វដែលដល់នៅសេចក្តីទុក្ខ សូមឲ្យជាសត្វបាត់សេចក្តីទុក្ខ”។

. . . 1024w, http://www.cambodiawikinews.com/wp-content/uploads/2020/07/10-28-768x432.jpg 768w, http://www.cambodiawikinews.com/wp-content/uploads/2020/07/10-28-400x225.jpg 400w" sizes="(max-width: 1366px) 100vw, 1366px" />


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply