ឡើងកម្តៅកាន់តែខ្លាំងហើយ! ចិនថា វៀតណាមគ្មានប្រវត្តិមានកោះ នៅក្នុងសមុទ្រចិនខាងត្បូងទេ និងព្រមានចេញឲ្យឆ្ងាយឈប់បង្កការ រំខាននៅទីនោះទៀត…

(សកលលោក)៖ ទីភ្នាក់ងារសារព័ត៌មាន VNAរបស់វៀតណាមនាពេលថ្មីៗនេះ បានស្រង់សម្តី លោក ស្រី LeThi ThuHang អ្នកនាំពាក្យក្រសួងបរទេសវៀតណាម ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ សំដៅបញ្ជក់ប្រាប់ទៅទីក្រុងប៉េកាំងថា បើផ្អែកលើច្បាប់អន្តរជាតិ និងទីតាំងប្រវត្តិសាស្ត្រ កោះស្ព្រាតលី និងប៉ារ៉ាសែល គឺជាកម្មសិទ្ធិផ្តាច់មុខរបស់វៀតណាម ។ (សូមអូសចុះក្រោមទស្សនាវីដេអូ)

វៀតណាមប្រើច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រតតាំង ជាមួយចិន ដោយអះអាងថា ខ្លួនមានមូលដ្ឋានច្បាប់អន្តរជាតិ និងទីតាំងប្រវត្តិសាស្ត្រគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា ដែនកោះធំៗចំនួនពីរ និងទីតាំងផ្ទៃសមុទ្រមួយចំនួន ទៀតនៅសមុទ្រចិនខាងត្បូង គឺជាកម្មសិទ្ធិរបស់វៀតណាមតាំងពីដូនតាមក។ ដូចនេះវៀតណាមដាច់ខាតត្រូវតែ យកដែនកោះធំៗចំនួនពីរដែលចិនចង់រំ លោ ភយកទាល់តែបាន ទោះប្រើមធ្យោបាយអ្វីក៏ដោយ។

អ្នកនាំពាក្យក្រសួងបរទេសវៀតណាមរូបនេះ ក៏បានអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់គោរពនិងអនុវត្តឱ្យបាន ពេញលេញខ្លឹមសារច្បាប់អន្តរជាតិនានា រួមទាំងច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២។

ក្រសួងការបរទេសវៀតណាម ក៏បានហៅសមយុទ្ធចិន នៅក្នុងសមុទ្រចិនខាងត្បូងកាលពីកន្លងទៅថ្មីៗថា« ជាការបំពានដែនអធិបតេយ្យវៀតណាមធ្ង ន់ ធ្ងរ »ហើយអាចជះឥទ្ធិពលអាក្រក់លើទំនាក់ទំនងរដ្ឋាភិបាល ក្រុងប៉េកាំង ជាមួយអាស៊ាន ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយដកស្រង់កំណត់ទូតវៀតណាម ផ្ញើទៅភាគីចិន។

ដោយឡែក ទាក់ទិននិងជម្លោះដណ្តើមដែនទឹកនិងកោះនៅក្នុងសមុទ្រចិនខាងត្បូងនេះដែរ ក្រុងប៉េកាំងធ្លាប់បានព្រមានវៀតណាមច្បាស់ៗថា វៀតណាមកុំធ្វើឆ្អឹងទទឹងកនៅសមុទ្ទចិនខាងត្បូង។ លើសពីនេះចិនបានសង្កត់ធ្ងន់ថា វៀតណាមមិនមានជាប់ពាក់ព័ទ្ធនៅក្នុងសមុទ្រចិនខាងត្បូង សូមកុំលូកលាន់។

កាលពីដើមខែមេសាប្រទេសវៀតណាមបាននិយាយថា ទូកនេសាទរបស់ខ្លួនមួយគ្រឿងត្រូវបានបុកពន្លិចដោយនាវាត្រួតពិនិត្យដែនសមុទ្ទចិន។ ប្រទេសចិនបាននិយាយថា ការអះអាងរបស់វៀតណាមនៅសមុទ្ទចិនខាងត្បូងគឺខុសច្បាប់ហើយនឹងត្រូវបរាជ័យ។ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន ធ្លាប់បានអះអាងអំពីជំហររបស់ចិនថា

ប្រជុំកោះប៉ារ៉ាស៊ែល ដែលចិនហៅថា“ស៊ីស្ហា” (Xisha) គឺជាទឹកដីរបស់ចិន ដោយមិនមានជាប់ជម្លោះអ្វីជាមួយវៀតណាមនោះទេ ដូច្នេះក្រុងហានណូយត្រូវតែបញ្ឈប់ការបំពងសំឡេងទាក់ទង នឹងជម្លោះនៅសមុទ្រចិនខាងត្បូងនេះតទៅទៀត ព្រមទាំង “បញ្ឈប់រាល់ការរំខានដល់ប្រតិបត្តិការខួងរកប្រេង ក្រោមបាតសមុទ្រនៅក្នុងតំបន់នោះ។

គួររំឭកឡើងវិញថា ភាពតានតឹងរវាងចិន និង វៀតណាម បានចាប់ផ្ទុះឡើងខ្លាំង កាលពីខែមុនក្រោយពីចិន បានចូលទៅខួងរកប្រេងក្រោមបាតសមុទ្ទនៅក្បែរប្រជុំកោះប៉ារ៉ាស៊ែល ដែលវៀតណាមចាត់ទុកថា ជាតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ ភាពតានតឹងនេះ បានរាលដាលទៅជាអំពើកុប្បកម្ម ដុតបំផ្លាញរោងចក្រចិន

នៅក្នុងប្រទេសវៀតណាម រហូតបណ្តាលឲ្យមានពលរដ្ឋជាចិនជាច្រើននាក់ត្រូវស្លា ប់ និងរបួ ស។ ប្រតិបត្តិការខួងរកប្រេងក្រោមបាតសមុទ្ទពីសំណាក់ចិននេះ ក៏ត្រូវទទួលរងនូវការរិះគន់ផងដែរពីសំណាក់សហរដ្ឋ អាមេរិក ដែលចាត់ទុកថា ជា “ទង្វើប ង្កហេតុ”។ ចំណែក នាយករដ្ឋមន្រ្តីវៀតណាមវិញ បានប្រកាសថា វៀតណាមពិចារណាចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងចិន៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply