ចិត្តល្អខ្លាំងណាស់! អ្នកនាង ទ្រី ដាណា ទៅ Surprise តំណាងចែកចាយផលិតផលដល់ផ្ទះ ព្រោះតែឃើញពីការតស៊ូបងប្រុស ដែលគាត់ជាជនពិការដៃទាំងសងខាង និងជូនថវិការបងប្រុសចំនួន…

ថៅកែពេជ្រ និងមាស ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជាអ្នកដែលមានទឹកចិត្តជ្រះថ្លា នៅក្នុងការជួយដល់ឪពុក ម៉ែ បងប្អូ​នដែលជួបនូវការលំបាក ។

កាលពីពេលថ្មីៗនេះ ម្ចាស់ហាងរូបស្រស់ម្នាក់នេះបានបង្ហាញធ្វើឲ្យមហាជនពិតជាមានកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីបានទិញកាដូជូនកូនស្រីនូវរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៏លឿងឡើងចែងចាំងតែម្តង។

ដោយឡែកនៅថ្ងៃនេះអ្នកនាងបានទៅខេត្តកំពត ហើយក៏បានទៅជួបលោកពូពិការដៃម្នាក់ ដែលរស់នៅយ៉ាងកំសត់ និងជាមនុស្សម្នាក់ដែលតស៊ូខ្លាំងណាស់ ។

ថៅកែហាងស្រស់ស្អាតម្នាក់នេះ បានៅដល់ផ្ទះបងប្រុសកំសត់តែម្តង និងបានសួរសុខទុក្ខរបស់បងប្រុស​ និងបងប្អូនជាច្រើននៅជិតនោះ។

ថៅកែស្រីរូបនេះ សួរទៅបងប្រុសថា ដៃរបស់គាត់ពិការនេះ តើមកពីមូលហេតុ? ភ្លាមនោះសាមីខ្លួនក៏បានឆ្លើយថា ដៃរបស់គាត់ពិការ គឺដោយសារតែ ឆ​ ក់ខ្សែ ភ្លើ ង ។ ហើយរាល់ថ្ងៃគាត់បានធ្វើការឡាយលក់ផលិតផលនេះ គឺអាស្រ័យដោយផ្ទះក្មួយ។

ជាមួយគ្នានោះផងដែរ អ្នកនាងទ្រី ដាណា បានជូនកាដូ ជាផលិតផលដែលមានតំលៃដល់ទៅ១០០០ដុល្លារ សម្រាប់ជូនបងប្រុសលក់ ព្រមទាំងបានជូនថវិការចំនួន៥០០ដុល្លារបន្ថែមទៀត ដើម្បីជាកំលាំងចិត្តដល់បងប្រុស ឲ្យគាត់ខំប្រឹងប្រឹង លក់បន្តទៀត៕

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា៖

Leave a Reply