ត្រាំអាចញ ញើត​ DF-26 ចិន! អាមេរិកព​ង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Aegis​ លើកោះហ្គាំ​ ត្រៀមទប់ការវា យលុ កពីសំណាក់ចិន..(មានវីដេអូ)

(វ៉ាស៊ីនតោន)៖ មេទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានស្នើឱ្យមានការដាក់ពង្រាយប្រព័ន្ធមី ស៊ី លការពារដែនអាកាស Aegis នៅលើកោះហ្គាំ (Guam) ប្រឈមមុខនឹងការកើនឡើងនៃការគំរា មកំហែ ងពីសំណាក់ចិន។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។

ការលើកឡើងរបស់លោក Philip Davidson ជាមេបញ្ជាការនៃទីបញ្ជាការកងទ័ពអាមេរិក ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានលុបចោលគម្រោងដំឡើងប្រព័ន្ធមី ស៊ី ល Aegis នៅក្នុងប្រទេសរបស់ខ្លួន។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី National Defense នៅក្នុងសប្ដាហ៍នេះ លោក Davidson បាននិយាយថា ប្រព័ន្ធមី ស៊ី ល Aegis ចាំបាច់ត្រូវដំឡើងនៅលើកោះហ្គាំ និងធ្វើប្រតិបត្តិការពេញលេញ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ធ្លាប់បានគំរា មកំហែ ងបា ញ់ក ម្ទេចកោះហ្គាំ ម្ដងរួចមកហើយកាលពីឆ្នាំ២០១៧។ ប៉ុន្តែបើតាមលោក Philip Davidson បច្ចុប្បន្នប្រទេស ដែលអាមេរិក ត្រូវព្រួ យបា.រម្ភ និងយកចិត្តទុកដាក់បំផុតនោះគឺចិន៕​ ទស្សនាវីដេអូខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply