អត់យល់បងប្អូនខ្មែរមួយចំនួន! គេមានរដ្ឋមន្ត្រីវ័យក្មេងនាំគ្នាសរសើរគេមានសមត្ថភាពទាំងវ័យក្មេង ដល់ពេលខ្មែរមាននាំគ្នារិះគន់…

កន្លងមកប្រិយមិត្តបានឃើញរួមមកហើយនូវរូបសម្រស់សង្ហារបស់រដ្ឋមន្ត្រីវ័យក្មេងក្រសួងអប់រំយុវជននិងកីឡាថ្មីប្រទេសម៉ាឡេស៊ីម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលធ្វើឲ្យបងប្អូនខ្មែរមួយចំនួននាំគ្នាសរសើរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនដាច់ពីមាត់ថាសង្ហា នៅក្មេងហើយមានសមត្ថភាពទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

មានទាំងអ្នកខ្លះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សរសើរប្រទេសគេសំបូរធនធានមនុស្សផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនាពេលថ្មឺនេះ បើ​តាម​ព្រះរាជក្រឹត្យ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះ​បាទ​សម្តេច​ ​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ​ព្រះ​មហាក្សត្រ​នៃកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​ត្រាស់​បង្គាប់​តែង​តាំង​មុខដំណែង​កញ្ញា​ សេរី​ បូរាពេជ្រ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​អនុរដ្ឋលេខាធិការ​ នៃក្រសួង​ពាណិជ្ជកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ព្រះរាជក្រឹត្យ​មានខ្លឹមសារ​ដូចតទៅនេះ (ក្រោយពីការតែងតាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏មានបងប្អូនមួយចំនួន ហាក់បញ្ចេញមតិមិនពេញចិត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកខ្លះបញ្ចេញមតិថា៖ «អាណិតមន្ត្រីចាស់ៗ ដែលប្រឹងតស៊ូធ្វើការតាំងពីឆ្នាំ 79 តែគ្មានឱកាស។» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លះទៀត៖ «គិតថា ខ្ញុំសរសើរមែន? ខ្ញុំអត់សរសើរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយថែមទាំងមើលងាយ ទៀត»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ប៉ុន្តែនេះគ្រាន់តែជាការបញ្ចេញមតិតែជ្រុងតែប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយមានការបញ្ចេញមតិផ្សេងពីហ្នឹងលើកឡើងថា៖ «តំណែងអនុរដ្ឋលេខាធិការដល់នាយករដ្ឋមន្ត្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតំណែងសម្រាប់អ្នកនយោបាយ មិនមែនតំណែងសម្រាប់មន្ត្រីរាជការសុីវិលទេ បានពីការតែងតាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដកចេញវិញពេលណាក៏បានអាស្រ័យលើរបត់នយោបាយ សូមបងប្អូនអ្នកខម្មិនជ្រាប…»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខ្លះទៀតលើកឡើងថា៖ «បើរដ្ឋមន្ត្រីវ័យក្មេង ក្រសួងអប់រំនិងកីឡា ម៉ាឡេស៊ី វិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាំគ្នាសរសើរគេមានធនធានមនុស្សមានសមត្ថភាព ដល់ពេលខ្មែរឯងវិញ នាំគ្នាទើស ជាន់ពន្លិច ខ្មែរអើយខ្មែរ»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

តើអ្នកទាំងអស់គ្នាយល់យ៉ាងណា???

Leave a Reply