អាមេរិក ត្រៀមប្រើនុយ ក្លេ អ៊ែរទៅលើចិន ដើម្បីការពារកោះតៃវ៉ាន់!..(មានវីដេអូ)

ប្រិយមិត្ត ប្រហែលជ្រាបខ្លះៗហើយថាអាមេរិកបានប្តេជ្ញាចិត្តយ៉ាងមុ តមាំនិងច្បាស់លាស់ជាយូរមកហើយថានឹងការពារកោះតៃវ៉ាន់ឲ្យបាន ជាក់ស្តែងសកម្មភាពតាមរយះ ការលក់ក៏ដូចជាការអភិវឌ្ឍមីសុីល ដ៏ទំនើបៗសម្រាប់ឲ្យកោះមួយនេះយកប្រើប្រាស់។

យ៉ាងណាមិញថ្មីៗនេះ ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុងប៉េកាំងបញ្ជូនយន្តហោះច ម្បាំងទៅក្បែរកោះតៃវ៉ាន់ស្ទើររាល់ថ្ងៃ មន្ត្រីជា ន់ខ្ពស់តៃវ៉ាន់ថាចិនកំពុងផ្គុំក ម្លាំងយោធាត្រៀមវា យយកកោះមួយនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនបានបញ្ជូនយន្ត​ហោះយោធាទៅក្បែរកោះតៃវ៉ាន់យ៉ាងញឹកញាប់បំផុត ដែលនេះហាក់ដូចជាការបង្កើនការគំ រាមកំ ហែងរបស់ខ្លួនក្នុងការប្រើប្រាស់ក ម្លាំងដើម្បីកាន់កាប់កោះមួយនេះ។

លោក Joseph Wu បានប្រាប់អ្នកយកព័ត៌មានថា ការហោះហើរបែបនេះគឺមានភាពញឹកញាប់​ជាងសេចក្តីរាយការណ៍នៅក្នុងបណ្តាញសារព័ត៌មានទៅទៀតហើយវាបានក្លា យជាការកើត​ឡើ ងស្ទើរតែរាល់ថ្ងៃ។

លោក Wu បាននិយាយទៀតថា ជាមួយនឹងសមយុ ទ្ធយោធាចិនដែលក្លែ ងធ្វើជាការវា យប្រ ហា​រលើកោះតៃវ៉ាន់ ការហោះហើរដោយប្រទេសចិនកំពុងប ង្កជាការព្រួ យបារ ម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលតៃវ៉ាន់។

អ្វីដែលចិនកំពុងធ្វើនៅពេលនេះគឺកំពុងត្រៀមរៀបចំកម្លាំងដើម្បីដោះស្រា យប ញ្ហាតៃវ៉ាន់។ ប្រទេសចិនបានអះអា ងថា កោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះគឺជាទឹកដីរបស់ខ្លួននិងគំ រាមប្រើប្រាស់កងទ័ពរំដោះប្រជាជនដើម្បីគ្រប់គ្រ ងវា។

ទីក្រុងប៉េកាំងបានកាត់ផ្តា ច់ចំណងទាក់ទងជាមួយរដ្ឋាភិបាលកោះនេះចាប់តាំងពីកោះតៃវ៉ាន់បានបោះឆ្នោ តជ្រើសរើសប្រធានាធិបតី Tsai Ing-wen ក្នុងឆ្នាំ២០១៦ហើយបានព្យាយា មបំបែ ​កខ្លួនជាលក្ខណៈការទូតខណៈបង្កើនការគំ រាមកំ ហែងផ្នែកយោធា។ លោក Wu និយាយថា ប្រទេសចិនហាក់ដូចជាមានទំនុកចិត្តកាន់តែខ្លាំងបន្ទាប់ពីការប ង្ក្រាបរប​ស់ខ្លួនលើសំឡេងប្រ ឆាំងនៅក្នុងអតី តអាណានិគមអង់គ្លេសគឺទីក្រុងហុងកុងជាមួយការអនុម័ តច្បា ប់សន្តិសុខជាតិ ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply