វ៉ាន់ នីឡា ៖ បាត់មុខមួយរយៈវិលមកវិញក្នុងឈុតកូនក្រមុំឡើង Cute

ភ្នំពេញ ៖ អតីតតារាចម្រៀងផលិតកម្មភ្លេងរីខត កញ្ញាវ៉ាន់ នីឡា ដែលបាត់មុខពីពិភពសិល្បៈមួយរយៈនោះ ស្រាប់តែពេលនេះនាងបង្ហាញខ្លួនក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាតថតឃោសនាឲ្យសម្អាងការមួយ។

ជាមួយដងខ្លួនតូចច្រឡឹង គ្រងឈុតប្រពៃណីលម្អទៅដោយគ្រឿងអលង្ការមានតម្លៃនៅលើដងខ្លួននោះ ស្រីស្រស់វ៉ាន់ នីឡា ស្អាតដូចទេពអក្សរ ធ្វើឲ្យគេសរសើរមិនដាច់ពីមាត់ចំពោះម្ចាស់សម្អាងការនោះ ដែលជ្រើសរើសយកនាងធ្វើជាតារាស្ពតរបស់ហាង។

ឈុតដែលតារាចម្រៀងសំនៀងផ្អែមរូបនេះ គ្រងលេចធ្លោជាងគេ គឺឈុតបុត្រីស្ដេចនាគគី និងនាគគា ព្រះនាម “មុជ្ជលិន្ទ” ដែលជាទូទៅគេប្រើប្រាស់មិនអាចខ្វះបាននៅថ្ងៃសិរីសួស្ដីអាពាហ៏ពិពាហ៏។

តាមរយៈការលេចមុខជាថ្មីក្នុងឈុតប្រពៃណីជាច្រើនម៉ូដ ដែលធ្វើឲ្យសម្រស់កញ្ញាវ៉ាន់ នីឡា កាន់តែលេចត្រដែតនេះ ធ្វើឲ្យក្រុមអ្នកគាំទ្រម្ចាស់បទ “មនុស្សបងធុញ វិលវិញបានទេ?”


ចង់ឲ្យតារាចម្រៀងរូបនេះកាន់ក្បាលមីក្រូវិលត្រឡប់រកឆាកតន្រ្ដីវិញ ប៉ុន្ដែមិនទាន់មានការបញ្ជាក់ពីពេលវេលាពិតប្រាកដនៃការចាប់អាជីពចាស់ជាថ្មីរបស់កញ្ញានីឡា នៅឡើយ ខណៈដែលនាងលេចមុខដំណាក់កាលដំបូង

ពិតជាធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងក្នុងការគ្រងឈុតអាពាហ៏ពិពាហ៏ទាំងនោះ នាំឲ្យអ្នកដែលគាំទ្រតារាចម្រៀងរូបនេះភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកខ្លះសង្ស័យថា នាងទៅថត Pre-Wedding ទៀតផង។

ប៉ុន្ដែតាមការបញ្ជក់របស់អ្នកស្និទ្ធម្ចាស់សម្អាងការនោះម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់ថាដោយសារថៅកែហាងនោះពេញចិត្តកញ្ញាវ៉ាន់ នីឡា ខ្លាំងទាំងទឹកដមសំឡេង រូបសម្រស់ និងអត្តចឬក ហើយគិតថា

នាងគ្រងឈុតទាំងនោះពិតជាស័ក្តិសមជាមួយដងខ្លួននាង ទើបគាត់ជ្រើសយកនីឡា ថតផ្សព្វផ្សាយឲ្យហាងសម្អាងការរបស់គាត់នូវឈុតប្រពៃណីថ្មីៗ ទាំងនោះតែម្ដង​ គឺមិនទាក់ទងការថតផ្ទាល់ខ្លួន Pre-Wedding របស់នីឡា ទេ ព្រោះបើថតត្រៀមរៀបការមែនមានកូនកំលោះដែរហើយ។

យ៉ាងណា អ្នកតំណាងសម្អាងការនោះ នៅតែសរសើរកញ្ញាវ៉ាន់ នីឡា ថា សម្រស់ពិតជាទាក់ទាញខ្លាំងមែន ពេលដែលគ្រងឈុតប្រពៃណីដ៏ប្រណីតៗទាំងនោះ៕

Leave a Reply