ប្រទេសចិន កំពុងអភិវឌ្ឍប្រព័ន្ធរ៉ាដាមួយ ដែលអាចអង្កេតចាប់សញ្ញាយន្តហោះចម្បាំងបំបាំងកាយ (stealth fighter) ពីចម្ងាយឆ្ងាយបាន។ នេះបើតាមការបញ្ជាក់របស់លោក Liu Yongtan សមាជិកបណ្ឌិត្យសភាវិទ្យាសាស្រ្តចិន (CAS) ទៅកាន់ទស្សនាវដ្តី Naval និង Merchant Ship ហើយត្រូវបានសារព័ត៌មានក្នុងស្រុកចិន Global Times ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។
លោក Liu អះអាងថា ប្រព័ន្ធរ៉ាដានេះ អាចអង្កេតឃើញនូវវត្ថុ (សព្វាវុធសត្រូវ) ទាំងក្នុងទឹក និងលើអាកាស នៅចម្ងាយប្រមាណ ៤០០គីឡូម៉ែត្របាន ដែលជួយពង្រីកនូវខ្សែការពារដែនទឹក និងប្រព័ន្ធការពារជាតិចិន។
ការអភិវឌ្ឍប្រព័ន្ធរ៉ាដានេះ ដោយសារតែបច្ចុប្បន្ន យន្តហោះបំបាំងកាយ មានដូចជាយន្តហោះអាមេរិក F-35 និង F-22 ឬយន្តហោះចិន J-20 និង J-31 ជាដើម ត្រូវបានផលិតឡើងដើម្បីលាក់ខ្លួនពីប្រព័ន្ធរ៉ាដាទូទៅ (Predominantly-used microwave) ពោលគឺមិនឱ្យរ៉ាដាទាំងនោះ ចាប់សញ្ញាបានឡើយ៕
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ