កំសត់ម្ល៉េះ ឆន សុវណ្ណារាជ ជិះរថយន្តយ៉ាងឆ្ងាយ ពីភ្នំពេញទៅ ដែនដីឦសានខេត្តមណ្ឌលគីរី ដើម្បីឆ្លៀតពេលសាកថ្មឲ្យជីវិត ជាមួយនឹងធម្មជាតិ

តារាចម្រៀងប្រុសដែលបានសាងឈ្មោះដ៏ល្បីល្បាញ នៅក្នុងផលិតកម្មរស្មីហង្សមាស គឺលោក ឆន សុវណ្ណារាជ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ ក៏ដូចជា មហាជន ព្រោះតែទឹកដមសំលេងរបស់លោក ពិរោះរណ្តំចិត្ត។

អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះមុននេះបន្តិចម្ចាស់បទ “ផឹកលួងខ្លួនឯង” បានបង្ហោះរូបភាពមួយសន្លឹក អមដោយទេសភាពដ៏សែនស្រស់ស្អាត ដោយផ្ទៃមេឃពណ៌ខៀវខ្ចី និងវាលស្មៅក្រាស់ឃ្មឹកគួរឲ្យគយ​គន់ពីដែនដីភូមិភាគឦសានខេត្តមណ្ឌលគីរី។

នៅក្នុងសារដែលលោកបានបង្ហោះ អមជាមួយទេសភាពយ៉ាងត្រជាក់ភ្នែក ដោយព្រៃឈើខៀវស្រងាត់ នៅខាងក្រោយខ្នងរបស់លោក ពិតជាធ្វើអ្នកគាំទ្រមានអារម្មណ៍ថាស្រស់ស្រាយ តែរាងកណ្តោចកណ្តែងតាម Idol របស់ខ្លួន ព្រោះឃើញតែថតរូបម្នាក់ឯង មិនមានដៃគូរសោះ។

នៅក្នុងរូបភាពមួយសន្លឹកនេះ លោក ឆន សុវណ្ណារាជ ក៏បានបង្ហោះសារយ៉ាងខ្លី បន្ទាប់ពីធ្វើការហត់នឿយ ថា “អរុណសួស្តីបាទ ពីដែនដីឦសានខេត្តមណ្ឌលគីរី ឆ្លៀតពេលមកសាកថ្មអោយជីវិតខ្លះ”។

Leave a Reply