ទាន់កូនកំពុងគេង ឱក សុគន្ធកញ្ញា​ និងស្វាមី ឆ្លៀតពេលបង្កើនភាពផ្អែមល្ហែម និង រៀបគម្រោងតាមក្តីស្រមៃ

តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា​ ដែលជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលមហាជនជាច្រើន គាំទ្រ និងគោរពស្រលាញ់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ ទឹកដមសំលេង និងភាពរួសរាយរបស់អ្នកនាង ពិសេសគឺទឹកដមសំលេងកាន់តែពិរោះរណ្តំតែម្តង។

តារាស្រីរូបនេះ បានបង្ហោះរូបភាពអមជាមួយនិងទេសភាពយ៉ាងពណ៏ខៀវស្រងាត់ ដែលមានស្វាមីនៅកំដរជាប់កាយ ធ្វើឲ្យអ្នកនាងកាន់តែមានអារម្មណ៍ថាមានសុភមង្គលឡើង។ជាក់ស្តែងនៅមុននេះបន្តិចតារាស្រីរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន

អមជាមួយនឹងរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទេសភាពយ៉ាងស្រស់ត្រកាល លើភ្នំ ដោយអ្នកនាងបានសរសេរថា “ទាន់កូនកំពុងគេង ឆ្លៀតអង្គុយពិភាក្សាគ្នារឿងទិញដីសង់ផ្ទះក្នុងក្តីស្រមៃ”។

Leave a Reply