មើលហើយ ទប់ទឹកភ្នែក អត់ជាប់ទេ ! ស្រីអូន យំ ពេលកំពុង បញ្ចុកបាយ ក្មេងពិកា ដែលមិនអាចញុំាខ្លួនឯងបាន ពួកគាត់ថាឆ្ងាញ់ណាស់, ក្មេងខ្លះទៀត ត្រូវគេងមួយជីវិត ពួកគាត់ត្រូវម្ដាយឪពុកបោះបង់ចោល តាំងពីតូច (មានវីដេអូ)

ស្រីអូន គឺជា ស្ត្រីដ៏ស្រស់ស្អាត និងមានចិត្តធម៌ម្នាក់ ដែលកំពុងជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួន។ ក្រៅពីរបររកស៊ី ស្រីអូន ក៏បានរួមចំណែកយ៉ាងធំ ជួយអ្នកទីទាល់ក្រ ជាហូរហែ មិនដែលដាច់ឡើយ ទើបធ្វើឲ្យមហាជនជាច្រើន កើតក្តីពេញចិត្ត និងគោរពស្រឡាញ់ ស្ទើរគ្រប់គ្នា មកទល់ពេលនេះ។

ជាក់ស្តែង កាលពីម្សិលមិញនេះ នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ គេប្រទះឃើញរូបគាត់បានយកអំណោយទៅ ជូនកុមារកំព្រា និងពិកា នៅ មណ្ឌលកុមារកំព្រាបុរីទី1 និង ទី2 ខេត្តបាត់ដំបង។

ស្រីអូនបានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុករបស់គាត់ថា ៖ “បញ្ចុកបាយអ្នកពិកា ឃេីញគាត់ហូបដោយមានក្ដីសុខ ព្រោះឆ្ងាញ់ខ្លាំងណាស់ តែយេីងខ្លោចចិត្តទៅវិញ។

អ្នកខ្លះមិនអាចញុំាបាយខ្លួនឯងបានទេ ក្មេងខ្លះត្រូវគេងមួយជីវិត ក្រោមមេឃតែមួយ តែវាសនាខុសគ្នា ហឹម ពួកគាត់ពិកាតាំងពីកំណេីត ត្រូវម្ដាយឪពុកបោះបង់ចោលតាំងពីតូច បានមណ្ឌលយកមកចិញ្ចឹម ប៉ុន្ដែរឿងដែលអស្ចារ្យបំផុតគឺ ក្មួយប្រុសដែលពិកាភ្នែកគាត់ប្រលងបាក់ឌុបជាប់

រៀនពូកែណាស់ យកអំណោយមកជូនក្មួយៗ ដេីម្បីដោះស្រាយបញ្ហា ដែលកំពុងខ្វះខាត នៅមណ្ឌលកុមារកំព្រាបុរីទី1 និង ទី2 ខេត្តបាត់ដំបង សង្ឃឹមថាហ្នឹងមានសប្បុរសជនជាច្រេីនទៅជួយក្មួយៗដែរ លេខម្ចាស់មណ្ឌលប្រកាស់នៅចុងវីដេអូចា”៕

. . . height="768" class="alignnone size-full wp-image-123510" srcset="http://www.cambodiawikinews.com/wp-content/uploads/2020/07/១៤-28.jpg 430w, http://www.cambodiawikinews.com/wp-content/uploads/2020/07/១៤-28-168x300.jpg 168w" sizes="(max-width: 430px) 100vw, 430px" />


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply