វៀតណាមណែនាំឲ្យប្រទេសទាំងអស់ក្នុងពិភពលោកគោរពច្បាប់អន្តរជាតិ ពិសេសប្រទេសចិនដែលកំពុងរំលោ.ភដែនកោះរបស់ខ្លួន…!(មានវីដេអូ)

(សកលលោក)៖ វៀតណាមសំរេចប្រើច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រដើម្បីតតាំងជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូង ដោយអះអាងថា ខ្លួនមានមូលដ្ឋានច្បាប់អន្តរជាតិ និង ទីតាំងប្រវត្តិសាស្ត្រគ្រប់គ្រាន់ ក្នុងការបញ្ជាក់ថា ដែនកោះធំៗចំនួនពីរ និងទីតាំងផ្ទៃសមុទ្រមួយចំនួនទៀត នៅសមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់វៀតណាមតាំងពីដូនតាមក។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៦ខែកក្កដា លោក ស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងបរទេសវៀតណាម បានថ្លែងសំដៅទៅប្រាប់ទីក្រុងប៉េកាំងថា បើផ្អែកលើច្បាប់អន្តរជាតិ និង ទីតាំងប្រវត្តិសាស្ត្រ កោះស្ព្រាតលី និង ប៉ារ៉ាសែល គឺជាកម្មសិទ្ធិរបស់វៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNA។

ក្នុងឱកាសនោះលោកស្រី ក៏បានអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់គោរព និងអនុវត្តឱ្យបានពេញលេញ ខ្លឹមសារច្បាប់អន្តរជាតិនានា រួមទាំងច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply