លោកបណ្ឌិត លី ឆេង ផ្តល់អាហារូបករណ៍ ១០០%ចំនួន៣កន្លែង ជូនដល់សិស្សសាលា ប៊ែលធី អន្តរជាតិ ២នាក់ ដែលជួបឧបទ្ទវហេតុភ្លើងឆេះផ្ទះ និងឧបត្ថម្ភថវិកាសន្ធឹកសន្ធាប់ដល់ទៅ…

បើយោងតាមគណនីហ្វេសប៊ុករបស់លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងលោកបណ្ឌិត លី ឆេង តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ

និងជាអគ្គនាយកប៊ែលធី គ្រុប ចំនួន ១៤,០០០,០០០រៀល (ដប់បួនលានរៀល) និងអាហារូបករណ៍ ១០០% ចំនួន ៣កន្លែង សម្រាប់សិក្សាថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រហូតដល់ចប់ថ្នាក់ទី១២ និងកម្រិតទី១២ (Level 12) ព្រមទាំងសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ឆ្នាំ។

នៅក្នុងគណនីហ្វេសប៊ុករបស់ លោក លី ប៊ុនឆៃ – Bunchhay LY បានឲ្យដឹងថា “ចុះសួរសុខទុក្ខ និងនាំយកថវិកាផ្ទាល់របស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប ចំនួន ១៤,០០០,០០០រៀល (ដប់បួនលានរៀល) និងអាហារូបករណ៍ ១០០% ចំនួន ៣កន្លែង សម្រាប់សិក្សាថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រហូតដល់ចប់ថ្នាក់ទី១២ និងកម្រិតទី១២ (Level 12) ព្រមទាំងសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ឆ្នាំ ដើម្បីប្រគល់ជូន៖ ១-សិស្សឈ្មោះ ឡាំ សេងតាយ និង ២-សិស្សឈ្មោះ ឡាំ គីមជូ

ដែលគ្រួសារបានជួបឧបទ្ទវហេតុភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ដែលបណ្តាលឱ្យបងប្អូនបង្កើតចំនួន ២នាក់ បាត់បង់ជីវិត និងសមាជិកគ្រួសារផ្សេងទៀតរងរបួសធ្ងន់-ស្រាល រហូតត្រូវសម្រាកនៅមន្ទីរពេទ្យ។

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនោះផងដែរ ក៏មានសិស្សប៊ែលធី ១នាក់ទៀត ឈ្មោះ តាំង ចុងហ៊ួ ដែលផ្ទះនៅជាប់គ្នា

ហើយបានទទួលរងនូវភ្លើងឆេះផ្ទះដែរនោះ ក៏ទទួលបានថវិកាចំនួន ២,០០០,០០០រៀល (ពីរលានរៀល) និងអាហារូបករណ៍ ១០០% សិក្សាថ្នាក់ចំណេះទូទៅ ថ្នាក់ទី១២ និងថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ឆ្នាំ ផងដែរ។

ប្រសិនបើប្អូនៗសិស្សានុសិស្ស និងសប្បុរសជនទាំងអស់ដែលមានបំណងចង់ចូលរួមឧបត្ថម្ភថវិកាដើម្បីជួយសម្រាលបន្ទុកដល់គ្រួសារជនរងគ្រោះដែលបានជួបឧបទ្ទវហេតុដូចបានជម្រាបជូនខាងលើនេះសូមទំនាក់ទំនងលេខទូរស័ព្ទ 099 308 708 (ឪពុក) សូមអរគុណ!”។

Leave a Reply