ធ្លាប់ជាស្រីស្អាត ដែលមានគេតាមស្រឡាញ់ច្រើន ប៉ុន្តែពលនេះនាងធ្លាក់ខ្លួនខ្លាំងដោយសារតែមូលហេតុមួយនេះ

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានយល់ដឹងខ្លះៗមកហើយថាជំងឺបាក់ទឹកចិត្ត គឺជាជំងឺទូទៅ និងធ្ងន់ធ្ងរមួយដែលជះឥទ្ធិពលអវិជ្ជមានលើអារម្មណ៍របស់អ្នក របៀបដែលអ្នកគិត និងរបៀបដែលអ្នកធ្វើ។ ជំងឺបាក់ទឹកចិត្តធ្វើឲ្យអ្នកមានអារម្មណ៍សោកសៅ និងបាត់បង់ចំណាប់អារម្មណ៍ទៅលើសកម្មភាពដែលធ្លាប់ចូលចិត្ត។

ជាមួយគ្នានេះដែរជំងឺបាក់ទឹកចិត្ត អាចនាំឲ្យមានបញ្ហាផ្លូវកាយ និងផ្លូវចិត្តផ្សេងៗ ហើយអាចកាត់បន្ថយសមត្ថភាពការងាររបស់អ្នកទាំងនៅកន្លែងការងារ និងនៅផ្ទះ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ជំទាវយ៉ា តូច បានធ្វើការសរសេរបង្ហោះរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យមហាជនដឹងថា ៖« ជំងឺអ្វីផ្សេងអាចព្យាបាលជា ប៉ុន្ដែជំងឺផ្លូវចិត្ត ជំងឺបាក់ទឹកចិត្ត ពិបាកព្យាបាលណាស់ វាអាចសម្លាប់មនុស្សទាំងរស់ដោយមិនដឹងខ្លួនបងស្រីដ៏គួរអោយស្រលាញ់របស់ខ្ញុំ

បាត់ទៅណាហើយ ហេតុអីបងទៅជាបែបនឹង🥺ខ្ញុំបានប្រាប់បងម្ដងហើយ ម្ដងទៀត ថាផ្លូវដែលបងកំពុងដើរមិនល្អទេ មិចបានបងមិនស្ដាប់ខ្ញុំចឹងឃើញអត់លទ្ឋផលចុងក្រោយ ជីវិតបងគឺបែបនេះខ្ញុំដឹងថាបងបាក់ទឹកចិត្ត បងមានបញ្ហាច្រើន ក៏ប៉ុន្ដែបងមិនគួរយកផ្លូវឆ្កួតឡប់នឹងមកបំបាត់ទុក្ខទេ🥺បងចាំបានអត់ ខ្ញុំធ្លាប់ប្រាប់បងថាមិច?

ទោះបងនៅចំណុចណា បងទៅជាអ្វី បងពិបាកខ្លាំងប៉ុណ្ណា ទោះលែងមានអ្នកណាត្រូវការបង តែនៅមានខ្ញុំ សម្រាប់ខ្ញុំនៅតែស្រលាញ់រាប់អានបង នៅតែជួយបង មើលថែបងរហូតខ្ញុំសង្ឃឹមថាពួកយើងនឹងវិលមកជាបងប្អូនល្អ ហើយបងនឹងប្រែជាបងស្រីដែលគួរអោយគោរព ស្រលាញ់របស់ខ្ញុំមកវិញ Ah Lin » ៕

Leave a Reply