ភ្នំពេញ ប្រិយមិត្តលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះលើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា។ តាមពិតនាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។
មនុស្សជាច្រើនស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នា នា ហើ យ នៅពេលដែលអ្នកស្រីបើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រីតែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។
ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដីអ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។
យ៉ាងណា មិញកាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងក្រោយបងស្រីបង្កើតរបស់ថៅកែស្រីរូបនេះ ចេញមកព្រលះគាត់ ក្នុងនោះផងដែលថៅកែស្រីរូបនេះចេញមក Live ទំាងយប់ដើម្បីបកស្រាយរឿងរ៉ាវ ទំាងអស់ លើសពីនេះទៀតបានបង្ហោះសារថា មនុស្សដែលល្អគេមិនដែលទាញតំលៃគ្រួសារអោយធ្លាក់នោះទេ មាន តែមនុស្សដែល …..ហឹម..ហើយក្រោយការបកស្រាយនេះរួចហើយគឺខ្ញុំសុំមិន
និយាយទៀតឡើ យ តែចង់ប្រាប់បងប្អូនថា គ្រប់ តំលៃមនុស្ស មិនមែនស្ថិតនៅលើ មាត់អ្នកដ៏ទៃទេសូមអរគុណដែ លស្រលា ញ់រាប់ អានខ្ញុំ ខ្ញុំសន្យានិងបងប្អូនថានិងដឹកនាំ មនុស្សដែលនៅក្នុងដៃរបស់ខ្ញុំអោយក្លាយទៅជាមនុស្សល្អអោយពួកគាត់រស់នៅជាមួយនិងការពិត មិនសំដែង ធ្វើអ្វីដែលពិតៗ។