ផ្ទុះបាត់ ! ស្ងាត់ៗ ខេមរៈ សិរីមន្ត ចេញមួយបទទៀតហើយ “វាលត្រែងវាលស្មៅ”, បទចម្រៀងក៏ពីរោះ ទេសភាពក៏ស្អាត ពិសេស មានដឹងតួស្រី ជានរណាគេអត់? (មានវីដេអូ)

ទស្សនិកជនជាច្រើន មិនតិចនាក់ឡើយ ពិតជាធ្លាប់ស្តាប់បទជាច្រើន របស់លោក ខេមរៈ សិរីមន្ត ហើយ ទាំងបទថ្មី និងបទចាស់ ហើយនៅតែសរសើរពីទឹកដមសំនៀងរបស់តារារូបនេះ ដដែល ព្រោះនៅតែដក់ជាប់អារម្មណ៍ ពួកគាត់ខ្លាំងណាស់ រហូតមកទល់សព្វថ្ងៃនេះ មានអ្នកខ្លះយកទៅច្រៀងលេងកម្សាន្ត និងខ្លះទៀត យកទៅប្រឡងចម្រៀង ក្នុងកម្មវិធីតូចធំផងដែរ។


ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ ខាងផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀង មួយបទទៀតហើយរបស់លោក ក្រោមចំណងជើងថា “វាលត្រែងវាលស្មៅ” ដែលជាការនិពន្ធ ទំនុកច្រៀង និង Melody ដោយ David King, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ ឈិត តេងរិទ្ធ។


ក្រោយស្តាប់ចប់ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ ព្រោះចម្រៀងមួយបទនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទាំងអមដោយ ទេសភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង។


ក្នុងនោះមានអ្នកខ្លះបានចូល comment ថា ៖ ពីរោះរណ្តំចិត្តមែន, ស្រលាញ់អាយដលពេញបេះដូង, ស្រលាញ់ទេសភាព នៅក្នុងចម្រៀងហ្នឹងណាស់, បងមន្ត សំដែងជាមួយក្មួយស្រីទៀត ពិតជាគួរអោយស្រលាញ់ ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរសូមទស្សនាទាំងអស់គ្នា ៖


តោះដើម្បីកុំឲ្យខាតពេលយូរសូមទស្សនាទាំងអស់គ្នា ៖

តោះដើម្បីកុំឲ្យខាតពេលយូរសូមទស្សនាទាំងអស់គ្នា ៖

Leave a Reply