ក្តៅៗ! ព្រឹកនេះ ក្រសួងប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ២៦ នាក់ទៀតហើយ លើអ្នកដំណើរ ដែលវិលត្រឡប់មកពីប្រទេស…

នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ នេះ កម្ពុជា បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ លើអ្នកដំណើរវិលត្រឡប់មកពីរុស្សី​ និងអេហ្ស៊ីប​ ចំនួន​ ២៦​ នាក់​ និងមានអ្នកព្យាបាលជាសះស្បើយ​ចំនួន​ ០៤នាក់​ នាថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០។

ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បានបញ្ជាក់បន្ថែមថា ៖ “ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ២៦នាក់​ និងជាសះស្បេីយ៤នាក់។

រហូតដល់ម៉ោង​ ៨:៣០​ ព្រឹក​ ថ្ងៃទី​ ២១​ កក្កដា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ២៦នាក់ទៀត​ (ជាករណីនាំចូល​ ជាជនជាតិខ្មែរទាំងអស់​ ត្រលប់មកពីប្រទេសរស្ស៊ី២១នាក់​ និងប្រទេសអេស្ស៊ីប៥នាក់)​ ដូច្នេះចំនួនសរុបកូវីដ-១៩​ កេីន១៩៧នាក់ ជាសះស្បេីយ៤នាក់ ចំនួនសំរាកនៅពេទ្យ៥៧នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១៤០នាក់​ និងស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 53379 ស្មេីនឹង​ 3215 ក្នុង១លាន នាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115″។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអានសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល ខាងក្រោមនេះ ៖

Leave a Reply