អុញនោះ!​ ក្រោយថៅកែពេជ្រអ្នកស្រីទ្រីដាណា បានចេញមុខបកស្រាយរឿងរ៉ាវទាំងអស់រួចមក ស្រាប់តែអ្នកនាងទ្រី សុផានិត ដែលជាបងស្រីបង្កើតបានបង្ហោះសាររៀបរាប់យ៉ាងក្តុកក្តួលថា

ភ្នំពេញ ៖ ប្រិយមិត្តពុកម៉ែបងប្អូនអ្នកគាំទ្រជាច្រើនប្រកាដជាជ្រាបដឹងហើយចំពោះបញ្ហាក្នុងគ្រួសាររបស់ថៅកែពេជ្រ ទ្រី ដាណា ជាមួយនឹងបងស្រីរបស់លោកស្រី គឺអ្នកនាង ទ្រី សុផានិត កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

ក្រោយពេលបងស្រីរបស់លោកស្រី ទ្រី ដាណាផ្ទាល់បានចេញជាវីដេអូរិះគន់ និងនិយាយមើលងាយប្អូនស្រីរបស់ខ្លួន ព្រមទាំងមានប្រើពាក្យមិនពិរោះស្តាប់ថែមទៀត ថែមទាំងមានការចោតប្រកាន់ជាច្រើន ដូចជាបញ្ហាលួច Brand ផលិតផល និងបិតផ្លូវរកស៊ីជាដើម។ដោយឡែក ចំពោះបញ្ហាខាងលើនេះ

ប្អូនប្រុសពៅរបស់លោកស្រី ទ្រីដាណា ដែលមានឈ្មោះថា ទ្រី វេយោ បានចេញមុខគាំទ្រលោកស្រី ទ្រី ដាណានិងច្រានចោលរាល់ពាក្យសម្តីរបស់បងស្រីធំរបស់លោក ដែលបានចោទមកលើលោកស្រី ទ្រី ដាណា។ជាក់ស្តែងបន្ទាប់ពីបានឃើញបែបនេះទើបអ្នកនាង ទ្រី សុផានិតបានធ្វើការបង្ហោះសារលើទំព័រហ្វេបុករបស់នាងដែលមានឈ្មោះ M Manika online shop នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយរៀបរាប់ថា ៖

«ដេកមិនលក់ទេលោកអើយម៉ោងពី ម៉ោងបី ហើយ រឿងហួសចិត្ត ប្អូនមកវែកញ៉ែក ទាំងដឹងថាមនុស្សបងយ៉ាងណា (ម្នាក់នោះយ៉ាងណា) មិនគួអោយជឿ មកទំលាក់លើរបងតែម្ខាងអញ្ចឹងឬចង់ឃើងបងស្រីម្នាក់នេះ.ស្លា.ប់.ចោលកូនប្រុសនិងកូនស្រីដែលទើបនិងកើតនេះបងឈឺចាប់ណាស់រឿងប្អូនដឹងច្បាស់ម្ដេចមិននិយាយ

មកធ្វើរបាបបងទាំងនៅសសៃខ្ចី ឬចង់អោយបងក្ស័យតាមម៉ែនិងប៉ា តែបងស្រីមិនខឹងនិងប្អូនប្រុសឡើយ (ដើម្បីគ្រួសារប្អូន) ធ្វើមិចបងគ្មានលទ្ធភាព……. (ឈឺចាប់ណាស់ប្អូនប្រុសអើយ)»។ ប្រភព៖ហ្វេសប៊ុក

Leave a Reply