ភ្នំពេញ ៖ ប្រិយមិត្តក្នុងបណ្តាញសង្គមមានការចាប់អារម្មណ៏ជាខ្លាំងក្រោយស្ត្រីម្នាក់បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង និងនឹកស្មានពុំដល់ ព្រោះមានស្វាមីចេះយល់ចិត្តនាង ធ្វើរឿងគ្រប់យ៉ាងដើម្បីភរិយា គឺបានទិញគ្រឿងអលង្ការ ស្បែកជើង កាបូប សំលៀកបំពាក់ សុទ្ធតែរបស់ថ្លៃតាមហាងល្បីៗឈ្មោះជាច្រើន។
អ្នកនាងបានប្រើប្រាស់បណ្ដាញសង្គមសម្រាប់ការថ្លែងសារដ៏ផ្អែមល្ហែមរបស់ស្វាមីចែកជូនមិត្តភ័ក្ដិរបស់ខ្លួនបានដឹង។ គណនីហ្វេសប៊ុករបស់អ្នកនាងមានឈ្មោះ Theara Leang បានសរសេររៀបរាប់ថា៖
«អរគុណណាស់ប្ដីសម្លាញ់ ដឹងថាការងាររវល់ ពិបាកដើរលេង តាំងពីថ្ងៃណូអែល រហូតឆ្លងឆ្នាំ រវល់ដកឃ្លាមិនរួច ដេកពិបាកចិត្ត ខ្លាចប្រពន្ធហត់ពេកឈឺ ហើយមិនបានជូនដើរលេង ខ្លាចប្រពន្ធស្ត្រេស! អូនយល់តើ រស់នៅជាមួយគ្នាជាង១០ឆ្នាំហើយ គ្មានអីត្រូវពិបាកចិត្តក្រែងចិត្តទេ។
ពេលខ្លះអូនដើរជាមួយមិត្តភក្តិ ពេលខ្លះចូលចិត្ត shopping ម្នាក់ឯងទៅគិតអីច្រើន តែនិយាយមែន កាដូខួបអាពាហ៍ពិពាហ៍ឆ្នាំទី៧ នេះ ខុសពីអា ៦ឆ្នាំចុះក្រោមមុនហាស មិនមែនរឿងកាដូទេ ព្រោះអូនក៏អាចដើរទិញខ្លួនឯងបានដែរ ប៉ុន្តែសំខាន់បំផុត គឺទឹកចិត្ត និងក្ដីស្រលាញ់ បងចេះរៀបចំបន្ទប់គេង ចេះគិតគូរថានាំអូនទៅណា ញ៉ាំបាយនៅឯណា ទៅទិញអីវ៉ាន់នៅណាខ្លះ យួរអីវ៉ាន់ឡើងគេមើលមុខ រាល់ដងអត់ទេ អូនគិតម្នាក់ឯង រៀបចំខ្លួនឯង ដឹងតែថាតាមប្រពន្ធ ចង់ទៅណាទៅនឹង។
អូនសូមនិយាយត្រង់ចុះ អូនចង់ធ្វើអីខ្លួនឯងគ្រប់យ៉ាង ព្រោះអូនមិនចង់រង់ចាំ ទទួលយកការផ្ដល់ឲ្យពីប្ដី ឬមនុស្សជុំវិញខ្លួននោះទេ ព្រោះជីវិតដែលមានន័យ មិនអាចរស់ពឹងលើគំនិត ឬការរៀបចំរបស់គេទេ ប៉ុន្តែលើកនេះ បងរៀបចំពិសេសពេក អូនគិតមិនដល់ មិនហ៊ានសូម្បីស្មាន តែអារម្មណ៍ពិតដែលអូនចង់បង្ហាញប្រាប់បងគឺអូនពិតជាត្រូវការវា អារម្មណ៍បែបនេះ ភរិយាណាក៏ចង់បានពីប្ដីដែរ
ហើយអូនសប្បាយចិត្ត និងរីករាយបំផុតដែលមានបងជាប្ដី។ណែៗៗៗ ឃើញទេមើលរូបចុះ រឿងជាមួយប្រពន្ធ ស្រួលបំផុតចង់ឲ្យឈរៗអង្គុយៗ ចង់ឲ្យប្រពន្ធសំពះ ងាយៗ ឲ្យតែយល់ចិត្តប្រពន្ធ និយាយពីថាសំពះដល់ព្រឹក មិនបាច់ដេកក៏បាន នេះអត់ surprise ផង ដើរទិញអង្គុយកម្មង់ខ្លួនឯង ថ្វាយបង្គំម្លឹងៗ អរគុណត្រង់ជួយរើសពណ៌ ជួយយួរ ហើយជួយឆូតកាត ហាហាហា…!
និយាយលេងទេ អរគុណគ្នារហូត គ្រាន់តែមិនដែលផុស។រឿងមួយទៀត កុំថាខ្ញុំសំណាង ស្រីស្អាតគ្រប់លក្ខណ៍ នៅប្ដីលួចមានស្រី ចុះទម្រាំស្រីមិនសូវស្អាតបាត?ឈប់គិតរឿងនេះទៀត ប្ដីប្រន្ធល្អ គួរចេះនិយាយគ្នា ពិភាក្សាគ្នា យល់ពីបញ្ហារវាងគ្នានិងគ្នា ទាំងរឿងគ្រួសារ ការងារ និងហ៊ានសួរនាំគ្នាពីការរួមភេទជាដើម។
គ្រួសារជាច្រើនខ្មាសអៀនណាស់ សូម្បីតែថើបគ្នាមុខគេ ឲ្យគ្នាក៏ថាអាសអាភាសដែរ ការយល់ខុសនាំឲ្យខ្សោយសុភមង្គល។ ការស្រលាញ់គ្មានព្រំដែន បង្ហាញនៅទីណាក៏គ្មានអ្នកស្អប់ដែរ ឬអ្នកជ្រេញដែរ សូមពង្រឹងសុភមង្គលក្នុងគ្រួសារឲ្យច្រើន មានតែគ្រួសារសុខសប្បាយទេ ទើបជីវិតមានសុភមង្គល ពីខ្ញុំ លាង ធារ៉ា️»៕ប្រភព៖ខ្មែរឃ្លូបល