ប្តីប្រែប្លែក ខលលែងលើក ក្រោយទៅកូរ៉េបានមួយរយៈ ស្រាប់តែប្រពន្ធដឹងការពិតស្ទើរក្អួតឈាម…

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ នារីម្នាក់បានបង្ហាញអារម្មណ៍ឈឺចាប់ជាខ្លាំង ដែលជាភាពឈឺចាប់គ្រប់រូបស្ត្រីមិនចង់ឲ្យជួបក្នុងជីវិតជាប្តីប្រពន្ធ ហើយបានបង្ហាញអារម្មណ៍នោះ ទៅកាន់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកឲ្យបានដឹង ក្រោយពីប្តីរបស់ខ្លួន ទៅធ្វើជាពលករនៅប្រទេសកូរ៉េ បែរជាមិនគិតដល់ភរិយានៅផ្ទះមានកូនក្នុងផ្ទៃបែរជាងាកទៅ សាងស្នេហ៍ជាមនុស្សមនុស្សស្រីដទៃទៀត ព្រោះមើលឃើញឱកាសល្អមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង តាមរយៈគណនីហ្វេសប៊ុកនារីខាងលើ បានសរសេរទាំងក្តីឈឺចាប់ថា៖

«មុនពេលចាកចេញទៅធ្វើពលករនៅសាធារណៈរដ្ឋកូរ៉េ បាននិយាយប្រាប់ប្រពន្ធថា ប្តីនឹងខំប្រឹងធ្វើការសន្សំលុយឲ្យបានច្រើន នឹងឆាប់បានត្រឡប់មកស្រុកវិញ ដើម្បីរស់នៅជួបជុំគ្រួសារយើងវិញ។ចំណែកខ្ញុំវិញ ក៏ទ្រាំរងចាំប្តីត្រឡប់មកវិញ ទាំងខ្លួនមានផ្ទៃពោះបីខែ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅបានមួយរយៈគេក៏ចាប់ផ្តើមរកស៊ីវេរលុយ ហើយគេបានប្រាប់ខ្ញុំថា កុំឲ្យនរណាដឹងថាគេមានប្រពន្ធ ខ្លាចរកស៊ីវេរលុយមិនដាច់ មិនមានភ្ញៀវ រកស៊ីបានមួយរយៈធំ គេក៏ចាប់ផ្តើមប្លែក ខ្ញុំខលទៅយប់ឡើងគេរវល់និយាយទូរស័ព្ទរាប់ម៉ោង ខ្ញុំខលទៅគេមិនលើក ខ្ញុំខលទៅគេរាល់ថ្ងៃ ខ្ញុំខលទៅ២០ដងក៏គេមិនលើកដែរ គេគិតតែនិយាយទូរស័ព្ទ ហើយពេលគេនិយាយចប់ ក៏គេមិនខលមកខ្ញុំវិញដែរ គេមិនដែលខ្វល់ និងយល់ពីអារម្មណ៍ខ្ញុំថា ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងណាទេ! ពេលគេធ្វើអ៊ីចឹងដាក់ខ្ញុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់មកខ្ញុំក៏សួរគេត្រង់ៗថា តើបងមានស្រីមែន? គេក៏ឆ្លើយថាមិនបាច់គិតច្រើនទេ ទោះមានរឿងអ្វីកើតឡើង ក៏គេមិនបោះបង់ខ្ញុំ និងកូនចោលដែរ ពេលនោះខ្ញុំរឹតតែដឹងច្បាស់ថា គេមានស្រីពិតប្រាកដដូចការខ្ញុំគិតមែន ខ្ញុំក៏គិតថាមនុស្សតែទៅឆ្ងាយមានស្រីជារឿងធម្មតា ព្រោះខ្ញុំគិតថា ប្តីខ្ញុំជាមនុស្សចេះគិត មិនធ្វើរឿងអ៊ីចឹងៗទេ ដោយសារតែការទុកចិត្តប្តី និងជឿជាក់លើប្តី ខ្ញុំក៏មិនគិតអីទៀតទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមក ខ្ញុំសម្រាលកូនរហូតដល់កូនខ្ញុំមានអាយុ១ខួប៩ខែ គេក៏បានមកលេងក្នុងខែសីហា ឆ្នាំ២០១៨។

ខ្ញុំសប្បាយចិត្តណាស់ ពេលម្តាយក្មេកខ្ញុំខលមកប្រាប់ថា ប្តីខ្ញុំបានមកដល់ផ្ទះហើយ គេមកដល់៣ថ្ងៃ គេមិនរវីរវល់ជាមួយខ្ញុំទេ បន្ទាប់មកគេបានប្រាប់ខ្ញុំថា គេមានស្រី គេចង់រៀបការជាមួយស្រីម្នាក់នោះ ពេលនោះ ខ្ញុំបានស្តាប់ហើយ ខ្ញុំស្ទើរតែគាំងតែខ្ញុំមិនអាចនិយាយអ្វីបានទេ មានតែយំ ហេតុអ្វីគេហ៊ានធ្វើរឿងបែបនេះធ្វើបាបចិត្តខ្ញុំនិងកូន ទាំងដែលកូនខ្ញុំមិនទាន់ដឹងក្តីអ្វីទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេមិនដែលគិតនឹកអាណិតដល់ខ្ញុំ ដែលខំពពោះឈ​ាមគេ១ដំណក់ ចាប់តាំងពីគេឈានជើងចាកចេញចោលខ្ញុំ រហូតត្រឡប់មកលេងវិញ បែរជានិយាយបែបនេះទៅវិញ។

ខ្ញុំក៏បានប្រាប់ម្តាយក្មេករបស់ខ្ញុំ ម្តាយក្មេកគាត់មិនព្រមឲ្យគេធ្វើបែបនេះទេ គេមកបាន១៤ថ្ងៃ គេក៏ត្រឡប់ទៅកូរ៉េវិញ ចំណែកខ្ញុំឈឺចាប់ហើយជិតក្លាយជាអ្នកមានជំងឺវិបត្តិផ្លូវចិត្ត តែបានម្តាយក្មេក ឪពុកក្មេក បងប្អូនខាងសាច់ថ្លៃខ្ញុំទាំងអស់ ស្រលាញ់ និងយកចិត្តទុកដាក់ មិនបោះបង់ចោលខ្ញុំម្តងណាទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក៏បានទៅរកអ្នកប្រឹក្សាផ្នែកវិបត្តិផ្លូវចិត្ត គេបានបង្រៀន ដោយពន្យល់ខ្ញុំជាច្រើន ធ្វើឲ្យខ្ញុំគិតសារជាថ្មីឡើងវិញថា ខ្ញុំនៅមានកូនប្រុសម្នាក់ និងគ្រួសារដែលពួកគាត់ស្រលាញ់ត្រូវការខ្ញុំ។

នៅខែ ឧសភា ឆ្នាំ២០១៩ គេក៏ឡើងមកលែងលះជាមួយខ្ញុំម្តងទៀត គេមកមួយអាទិត្យ មកលែងក៏មិនបានសម្រេចទៀត ម្តាយក្មេកខ្ញុំមិនឲ្យលែងទេ គេក៏ត្រឡប់ទៅវិញទៀត រហូតដល់ខែមេសា ឆ្នាំ២០២០ គេក៏ឡើងមកលែងលះជាមួយខ្ញុំម្តងទៀត ខ្ញុំក៏ព្រមលែងលះជាមួយគេ ហើយខ្ញុំបានសុំម្តាយក្មេកខ្ញុំថា ម្តងនេះខ្ញុំនឹងលែងលះជាមួយកូនម៉ែហើយ ខ្ញុំហត់ខ្ញុំមិនចង់ទ្រាំបន្តទៀតទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកខ្ញុំទ្រាំ ព្រោះខ្ញុំក្លាចកូនប្រុសខ្ញុំកំព្រាគ្មានឳពុកនឹងគេ តែខ្ញុំគិត ព្រមទាំងសម្លឹងទៅមើលពិភពលោកហើយ ខ្ញុំគិតថា មិនមែនមានតែកូនខ្ញុំទេ ដែលគ្មានឪពុក មានក្មេងជាច្រើនទៀតក៏គ្មានឪពុកដូចកូនខ្ញុំដែរតើកូនខ្ញុំមានឪពុកធ្វើអី បើឪពុកគ្មានទំនួលខុសត្រូវជាមេគ្រួសារជាប្តី ជាឪពុកផងហ្នឹង ហើយខ្ញុំក៏គិតថា ខ្ញុំអាចមើលថែកូនខ្ញុំបាន ព្រោះខ្ញុំមើលថែកូនម្នាក់ឯងអស់រយៈពេលជិត៤ឆ្នាំទៅហើយ

ស្របពេលដែល២នាក់ម្តាយកូនខ្ញុំឈឺចាប់គេមិនដែលគិត គេបែរជាកំពុងសប្បាយហ៊ឺហា តណ្ហាជាមួយស្រីផ្សេងទៅវិញ អ៊ីចឹងមិនបាច់មានគេជាឪពុកល្អជាង កុំឲ្យកូនធំឡើងខ្មាស់គេ ដែលមានឪពុករបៀបនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំបានទុកឱកាស ទុកពេលវេលា ទុកកិត្តយសឲ្យគេដើម្បីកែប្រែ តែគេមិនកែទេ ដោយសារភាពអាត្មានិយមរបស់គេ ភាពហ៊ឺហា ឡូយឆាយ ចង់រស់នៅលើទឹកដីកូរ៉េ ធ្វើឲ្យគេផ្លាស់ប្តូរគ្រប់យ៉ាង គេមិនមានទំនួលខុសត្រូវ មិនខ្វល់ពីអ្នកណាឈឺចាប់ទេ គេខ្វល់ និងយល់តែអារម្មណ៍គេខ្លួនឯងតែប៉ុណ្ណោះ។

គេសុខចិត្តបោះបង់ចោលប្រពន្ធកូន គ្រួសារដើម្បីទៅរៀបការជាមួយស្រីខ្មែរម្នាក់ ដែលមានសញ្ជាតិកូរ៉េ ដែលស្រីនោះអាចធានាឲ្យគេរស់នៅទីនោះបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បកមករឿងលែងលះវិញ ខ្ញុំក៏ព្រមលែងលះ តែខ្ញុំទាមទារសំណង២០ ០០០ដុល្លារ និងថ្លៃចិញ្ចឹមកូន១ខែ៣០០ដុល្លារ គេយល់ព្រមឲ្យខ្ញុំ១៥ ០០០ដុល្លារ និងថ្លៃចិញ្ចឹមកូម៣០០ដុល្លារ ខ្ញុំក៏ព្រមយក ព្រោះខ្ញុំមិនចង់នៅទ្រាំឈឺបន្តទៀត ចរចារចប់ហើយ រងចាំដល់ថ្ងៃប្រគល់លុយឲ្យខ្ញុំ

ខ្ញុំនិងផ្តិតមេដៃឲ្យ ខ្ញុំចាំរហូតដល់ថ្ងៃត្រូវប្រគល់លុយ គេបែរជាមិនឲ្យលុយខ្ញុំហើយលុយថ្លៃចិញ្ចឹមកូនក៏គេលែងផ្តល់ឲ្យកូន ខ្ញុំគិតថា លុយប៉ុណ្ណឹង វាមិនច្រើនទេសម្រាប់រយៈពេល៤ឆ្នាំងជាង ដែលគេទៅធ្វើការ ហើយលុយប្រាក់ខែរបស់គេក៏គេមិនដែលផ្តល់មកឲ្យខ្ញុំដូចប្តីគេដ៏ទៃដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតិនេះខ្ញុំគ្មានសំណាងបានប្តីល្អ តែខ្ញុំមានសំណាងបានម្តាយក្មេក ឪពុកក្មេក បងប្អូនសាច់ថ្លៃស្រលាញ់ដូចបងប្អូនបង្កើត ពួកគាត់គាំទ្រ ឈរនៅខាងខ្ញុំ។

ផ្ញើរជូនស្រីពេជ្រ ថៅកែស្រីដ៏ថ្លៃថ្នូរផង បើចង់បានប្តីគេណាស់ យកលុយមកទិញមកខ្ញុំលក់ឲ្យ»។ ទាំងនេះគឺជាគម្រូមិនល្អមួយសម្រាប់មនុស្សគ្រប់រូប ព្រោះទម្រាំបានក្លាយជាប្តីប្រពន្ធ គឺយើងតស៊ូឆ្លងកាត់រឿងរ៉ាវជីវិត ព្រមទាំងអនុស្សាវរីយ៍ច្រើនណាស់ដែលមិនអាចបំភ្លេចបាន មិនមែនចង់បែក បែកភ្លាម ដូចនេះនោះទេ ព្រោះមានតែមនុស្សគ្មានទំនួសខុសត្រូវទេ ទើបអាចធ្វើរឿងបែបនេះបាន ដោយមិនគិតពីកិត្តិយស និងសេចក្តីថ្លៃថ្នូរ៕ ប្រភព៖ខ្មែរឃ្លូបល

Leave a Reply