លើកដំបូងដែលឃើញរូបភាពគ្រួសារតូចរបស់ លោក ជា សំណាង ក្រោយរៀបការ

បើគិតមកដល់ពេលនេះ តារាសម្តែងជើងចាស់លោក ជា សំណាង រៀបការបានប្រមាណជាជិត៧ខែ ហើយលោកក៏ទទួលបានសមាជិកថ្មីជាកូនស្រីដែលមានរូបរាងទ្រលុកទ្រលន់ និងមានមុខមាត់ដូចលោក បេះបិទ ។

ដោយសារតែមានវ័យច្រើន និង មិនចូលចិត្តបង្ហាញជីវិតឯកជនជាចំហរនោះគេកម្រឃើញតារាសម្តែងជើងចាស់លោក ជា សំណាង បង្ហាញរូបភាពជាមួយភរិយាជាតារាម៉ូដែលនោះឡើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះ គេបានឃើញរូបភាព របស់ ជា សំណាង និងកូនស្រី រួមទាំងភរិយាជាលើកដំបូង ដែលមើលទៅពិតជាមានសេចក្តីសុខតែម្តង ។

ទស្សនិកជនជាច្រើន មានការនិយាយស្ទើរគ្រប់គ្នាថា កូនស្រីរបស់លោក ជា សំណាង ពិតជាគួរឱ្យស្រឡាញ់ណាស់ រីឯមុខមាត់ ដូចលោកបេះបិទ ។

ចំណែកឯឈ្មោះកូនស្រីជាទីស្រឡាញ់របស់លោកមានឈ្មោះថា ជា ពុទ្ធិរ៉ាវត្តី ហៅអូនបេឡាគេចំាបានថាលោក ជា សំណាង បានបញ្ចប់ភាពនៅលីវនៅពេលដែលមានមានវ័យជ្រេទៅហើយនោះគឺ ៤៩ ឆ្នាំជាមួយតារាសម្តែង និងម៉ូដែលរូបស្រស់ម្នាក់ ក្រោយអ្នកទាំងពីរបានរួមការងារជាមួយគ្នា ។

តែយ៉ាងណាឈានដល់វ័យ ៥០ឆ្នាំ តារាសម្តែងរូបនេះក៏ទទួលបានកូនស្រីប្រលែងលេងយ៉ាងមានសុភមង្គល ។ មានវ័យច្រើនក៏ពិតមែន តែបើក្រលេកមើលរូបសម្រស់ និងប្រជាប្រិយភាពរបស់លោក ជា សំណាង នៅតែខ្ពស់ មិនចាញ់តារាស្រករក្រោយឡើយ ៕

Leave a Reply