នៅ សូនីតា រៀបចំខួបកំណើតធំដុំឱ្យកូនប្រុសដំបូងគម្រប់អាយុ ១ឆ្នាំនៅលា្ងចនេះ…

សម្រាប់ខួបគម្រប់អាយុមួយឆ្នាំរបស់កូនប្រុសនៅថ្ងៃទី ២០ នេះ នៅ សូនីតា បានរៀបចំពិធីខួបកំណើត ធំដុំគួរសមដោយមានទាំងការរៀបចំពិធីតាមបែបសាសនា និងជប់លៀងផងដែរ ។

ធ្មេចបើកៗកូនប្រុសរបស់តារាសម្តែង នៅ សូនីតា និងលោក ទិត ថាវរិទ្ធ មានវ័យមួយឆ្នាំហើយ។ បើទោះបីជាកូវីដ ១៩ មិនទាន់ស្ងាត់ក៏ពិតមែនតែ នៅ សូនីតា នៅតែមានគម្រោងរៀបចំពិធីឱ្យកូនប្រុសរបស់ខ្លួនដែលមានទាំងពិធីបែបសាសនានិងពិធីជប់លៀងដែលនិងធ្វើឡើងនៅគេហដ្ឋានរបស់នាងនៅបុរីប៉េងហួតបឹងស្នោតែម្តង ។

អ្វីដែលចាប់អារម្មណ៍នៅក្នុងថ្ងៃពិសេសរបស់កូនប្រុស នៅ សូនីតា បានបង្ហោះសារដែលមានអត្ថន័យថា «ថ្ងៃនេះកូនសង្ក្រាន្តបានមួយឆ្នាំហេីយ មួយប៉ព្រិចភ្នែកសោះកូន ប្រែ ប្រួលគ្រប់យ៉ាង។

អរគុណកូនដែលចូលមកជីវិតប៉ាម៉ាក់ បង្កេីតគ្រួសារមួយដ៏កក់ក្តៅភាពស្និទ្ធស្នាល បេី ទោះមានរឿងអីមិនសប្បាយចិត្តគឺមានតែកូនម្នាក់គត់ដែលជាថ្នាំបន្សាបគ្រប់យ៉ាង ជីវិតម៉ាក់មានន័យ ម៉ាក់ប្រឹងតស៊ូគ្រប់យ៉ាងព្រោះតែកូនទោះកាលៈទេសៈណាក៏ត្រូវក្រសោបកូនជាប់ទ្រូងដែរ ។

ព្រោះកូន ជាពន្លឺជីវិតរបស់ម៉ាក់តាំងពីកេីតមកដល់ពេលនេះកូនមិនដែលឱ្យម៉ាក់ប៉ាពិបាកទេទាំងការចិញ្ចឹម ទាំង លុយកាក់ ទាំងសុខភាព កូនដែលព្រះប្រទាន ម៉ាក់ស្រឡាញ់កូនខ្លាំងណាស់ រីករាយថ្ងៃកំណេីតកូនសំលាញ់»។

ជាមួយនឹងពាក្យពេចន៍ទាំងនេះរបស់ នៅ សូនីតា ក៏ទទួលបានការជូនពរនិងការសរសើរពីសំណាក់អ្នក គាំទ្រក៏ដូចជាអ្នកសិល្បៈចំពោះជីវិតកក់ក្តៅរបស់ នៅ សូនីតា ផងដែរបើទោហបីជានាងនិងលោក ទិត ថាវរិទ្ធ មិនបានរៀបការអធិកអធមដូចតារាដទៃក៏ដោយ ។

កូនប្រុសរបស់ នៅ សូនីតា មានមុខមាត់គួរឱ្យក្នាញ់ដែលមានឈ្មោះថា ទិត សង្ក្រាន្តតា ថាណារិទ្ធ ។ នៅ សូនីតា ដែល ពេលនេះស្ពាយងារជាជំទាវក្រោយស្វាមីមានតួនាទីជាអនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រ សិល្បៈនោះហាក់មិនទាន់លេចមុខនៅក្នុងសិល្បៈដូចមុនឡើយក្រោយសម្រាលកូនបានមួយឆ្នាំ ។

. . . size-full wp-image-123246" src="http://www.cambodiawikinews.com/wp-content/uploads/2020/07/4-190.jpg" alt="" width="2048" height="1366" srcset="http://www.cambodiawikinews.com/wp-content/uploads/2020/07/4-190.jpg 2048w, http://www.cambodiawikinews.com/wp-content/uploads/2020/07/4-190-300x200.jpg 300w, http://www.cambodiawikinews.com/wp-content/uploads/2020/07/4-190-1024x683.jpg 1024w, http://www.cambodiawikinews.com/wp-content/uploads/2020/07/4-190-768x512.jpg 768w, http://www.cambodiawikinews.com/wp-content/uploads/2020/07/4-190-1536x1025.jpg 1536w, http://www.cambodiawikinews.com/wp-content/uploads/2020/07/4-190-400x267.jpg 400w" sizes="(max-width: 2048px) 100vw, 2048px" />

Leave a Reply