ព្រះជន្មទើបតែ ៨វស្សាទេ តែមើលស្ទាយ៍ ព្រះនាងតូច ជេណា លើកនេះ ពិតជាប្លែកខ្លាំង…

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ព្រះនាងតូច នរោត្តម ជេណា បានប្រឡូកក្នុងវិស័យសិល្បៈដោយមានអ្នកគាំទ្រច្រើនមែនទែន ក៏ព្រោះតែព្រះនាង ពិតជាមានទេពកោសល្យសិល្បៈខ្ពស់ មិនថាតែ ផ្នែកសម្ដែង រាំ ច្រៀង គឺព្រះនាងអាចធ្វើបានយ៉ាងល្អផងដែរ។

ដោយឡែក រយៈពេលប៉ុន្មានឆ្នាំមកនេះ យើងសង្កេតឃើញថា ព្រះនាង កាន់តែ ជោគជ័យក្នុងវិស័យសិល្បៈច្រើនគួរឲ្យកត់សម្គាល់ ខណៈព្រះជន្ម ក៏កាន់តែចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរហើយ ដែលមកដល់ពេលនេះ ព្រះនាង មានព្រះជន ៨ វស្សាហើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ព្រះនាង ជេណា កាន់តែលេងស្ទាយ៍ស្អាតៗ ឃ្យូតៗ និងជាពិសេសរូបភាពចុងក្រោយប៉ុន្មានសន្លឹកដែលព្រះនាងបានបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គម កាលពីម្សិលមិញនេះ

គឺពិតជាទាក់ទាញណាស់ ដោយក្នុងនោះ ព្រះនាងមានការតែងព្រះកាយ ជាមួយសម្លៀកបំពាក់ក្រហមឆើត ឯស្ទាយ៍ផាត់មុខ និងធ្វើសក់ក៏ប្លែក រំលេចជាមួយធម្មជាតិបៃតងខ្ចី ពិតជាអាចឆក់យកចិត្តអ្នកគាំទ្រ

ពេលបានឃើញហើយ ទប់ចិត្តសរសើរមិនបានអំពីរូបសម្រស់ដ៏ស្រស់របស់ព្រះនាងតូចនោះទេ បើទោះបីជាព្រះជន្មព្រះនាង នៅក្មេងពិតមែន តែក្រមុំៗល្មមៗសុំខ្មាសតែម្ដង៕ ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Leave a Reply