ខ្ញីចាស់កាន់តែហឹរ! វ័យកាន់តែជ្រេ ស៊ឹម សូលីកា ផ្អែមល្ហែមនឹងស្វាមី ចង់លើសជាតិស្ករ…

ភ្នំពេញ៖ សិល្បៈការិនីឆ្នើម អ្នកនាង ស៊ឹម សូលីកា ជាពិធីការិនីមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង ហើយពេលនេះ តារាស្រីរូបនេះ បានរៀបការជាមួយពិធីករល្បីឈ្មោះ លោក អេង ឬទ្ធី បានជិតមួយឆ្នាំផងដែរ។

យ៉ាងណាមិញ ក្រោយពីរៀបការជាមួយគ្នាជិតមួយឆ្នាំមកនេះ យើងសង្កេតឃើញថា ជីវិតស្វាមី ភរិយាអ្នកទាំងពីរ ពិតជាស្អិតរមួតដូចស្រមោច និងស្ករ តែងតែបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមកមិនចាញ់ក្មេងឡើយ។

មិនតែប៉ុណ្ណោះ អ្នកនាង ស៊ឹម សូលីកា តែងតែបង្ហោះរូបភាពស្វីតៗជាមួយស្វាមី ធ្វើឲ្យហ្វេនៗរំភើបជំនួសនាងគ្រប់ពេល ដោយមុននេះ តារាស្រីរូបនេះ បានបង្ហោះរូបភាព និងសារយ៉ាងផ្ងែមល្ហែមទៅកាន់ លោក អេង ឬទ្ធី យ៉ាងដូច្នេះថា៖​

សាកល្បងស្នេហ៍បងម្ដងទៀត ទោះឈឺក៏ហ៊ាន…(ហង្ស សុជាតា) spark music រាត្រីនេះពួកយើងនៅតែទទួលអារម្មណ៍ថា ជាថ្ងៃថើបដំបូង ១៨/១៩ first LOVE ខ្ញុំនិងគាត់ ជាមិត្ត ជាបងប្អូន ជិត២០ឆ្នាំ ទម្រាំមានថ្ងៃនេះ (ជាប្ដីប្រពន្ធស្របច្បាប់ តាមគន្លងប្រពៃណី) មិនមែនជារឿងងាយស្រួលនោះឡើយ។

រាត្រីនេះ សូមចែករំលែកខ្លះៗ រឿងដើមខ្ញុំជូនដល់មហាមិត្តទាំងអស់គ្នា (បើមិនមានពាក្យខុស ក៏គ្មានពាក្យថាត្រូវដែរ) បរាជ័យប្រែថា ជោគជ័យនៅថ្ងៃខាងមុខ។

រាត្រីសួស្ដី ជាមួយនិងភាពផ្អែមល្ហែមរបស់យើងទាំងពីរ ជូនចំពោះមហាមិត្តដែលតែងតែផ្ដល់កម្លាំងចិត្តដល់ពួកខ្ញុំ បងមិនមែនជាមនុស្សដំបូងរបស់អូនក៏ពិតមែន តែបងគឺជាបុរសដែលធ្វើឲ្យអូនមានអារម្មណ៍ថា បងជាមនុស្សប្រុសចុងក្រោយ ក្នុងឆាកជីវិតរបស់អូន អរគុណបងដែលយល់ច្បាស់ពីអូន ហើយតែងតែអធ្យាស្រ័យ និងផ្ដល់គ្រប់យ៉ាងដែលអូនប្រាថ្នាចង់បាន អរគុណឧត្តមស្វាមី ប្ដីសម្លាញ់ចិត្ត។

គួរបញ្ជាក់ផងដែរថា បើទោះបីស្នេហាស្វាមីភរិយារវាងអ្នកនាង ស៊ឹម សូលីកា និងលោក អេង ឬទ្ធី ជាស្នេហាវ័យកណ្ដាលដែលទើបតែរៀបការថ្មោងថ្មី តែអ្នកទាំងពីរបង្ហាញអារម្មណ៍ក្ដីស្រលាញ់ចំពោះគ្នាខ្លាំងមិនចាញ់ក្មេងៗប៉ុន្មានឡើយ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply