អស្ចារ្យមែន ​ស្ត្រី​ខ្មែរ​ទី​១ ​បញ្ចប់​ការ​សិក្សា​ផ្នែក​យោធា​នៅ​សាលា ​West Point ​អាមេរិក​

កញ្ញា ​មៀច សិទ្ធិការ្យ ជេស្សីការ្យ ​បានជាប់អាហាររូបករណ៍​ នៅ​សាលា​បណ្ឌិត​យោធា ​West Point នៅ​សហរដ្ឋ​អាមេរិក ហើយកញ្ញាត្រូវបានគេ​ស្គាល់ថា​ ជា​ស្ត្រី​ខ្មែរ​ទីមួយ ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​បណ្ឌិត​យោធា​របស់​អាមេរិក​ (West Point) ដ៏​ល្បី​។

យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ដោយសារតែការព្យាយាមខិតខំរៀនសូត្រ ជាពិសេសផ្នែកចំណេះដឹងទូទៅ និងភាសាអង់គ្លេស និងការប្តេជាចិត្តដ៏មុតមាំ កញ្ញា មៀច សិទ្ធិការ្យ ជេស្សីការ្យ បានជាប់អាហាររូបករណ៍

នៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក ហើយកញ្ញាត្រូវបានគេស្គាល់ថា ជាស្ត្រីខ្មែរទីមួយ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធារបស់អាមេរិក (West Point) ដ៏ល្បី។

កញ្ញា មៀច សិទ្ធិការ្យ ជេស្សីការ្យ បានបន្តការសិក្សាយកអនុបណ្ឌិតច្បាប់អន្តរជាតិមួយបន្ថែមទៀតពី Essex ប្រទេសអង់គ្លេសនៅឆ្នាំ២០១៣។ ក្រោយបញ្ចប់ការសិក្សា កញ្ញាបានធ្វើការជានាយការិយាល័យប្រឆាំងភេរវកម្មនៅកងពល៧០ និង​ជានាយិការសាលាហ្វឹកហ្វឺន​ក្នុងកងពល ប្រភពអត្ថបទ៖ Angkor Post

Leave a Reply