ភ្នំពេញ ៖ មតិមួយរបស់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ ត្រូវបានគេស្ក្រីនសត ចែករំលែកពេញបណ្ដាញសង្គមយក្សមួយនេះ ដោយលើកឡើងថា អ្នកស្រីទ្រី ដាណា ធ្វើជាឈ្លោ ះជាមួយប្ដី និងបង ដើម្បីឲ្យបានល្បីដូចខ្លួន ដែលនេះជាយុទ្ធសាស្ត្រទីផ្សាររបស់ពួកគេ។
មតិមួយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«Bunthoeun Yem» ហើយត្រូវបានលោកឧកញ៉ា ហួត ជា យកទៅចែករំលែកលើទំព័រហ្វេសប៊ុករបស់ខ្លួននោះ បានលើកឡើងថា «សូមសរសើរយុទ្ធសាស្ត្រmark eting on lineពួកគាត់ គាត់ស្គាល់ឥរិយាបថ និងតម្រូវការអតិថិជនច្បាស់ដូចបាតដៃៈ ទី១ ចូលចិត្តរឿងហែកហួរគ្នា ទី២ រឿងលែងលះគ្នា ទី៣ រឿងមនុស្សធម៌ ទី៤ រឿងសម្ភារៈនិយម»។
ប្រភពបានបន្តទៀតថា «ដើម្បីជួយពូម៉ៅ(ប្តី)អោយល្បី គាត់ធ្វើឈ្លោះ លែងលះជាមួយប្តី ខណៈនៅជាមួយគ្នារាល់ថ្ងៃ មិនដល់១ខែ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាដូចស្ករ»។
ប្រភពនេះ បានលើកឡើងបន្ថែមទៀតថា «លើកនេះ ដើម្បីជួយប្អូនស្រីអោយល្បីដូចខ្លួនគាត់ធ្វើឈ្លោះហែកកេរ្តិ៍គ្នាម៉ាអស់ដៃបញ្ជាក់ៈ យុទ្ធសាស្ត្រទាំង៤ខាងលើ ពិសេសទី១និងទី២ប្រើ១០ដងបានផលទាំង១០ដងក្នុងទីផ្សារនៅកម្ពុជាបច្ចុប្បន្នសូមទោសបើប៉ះពាល់ តែខ្ញុំសូមសរសើរប្អូនស្រីដែលប្រើយុទ្ធសាស្ត្រទីផ្សារយ៉ាងជោគជ័យ»។
ជុំវិញការលើកឡើងខាងលើនេះ រហូតមកទល់នឹងរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ មិនទាន់មានការឆ្លើយតបយ៉ាងណា ពីសំណាក់អ្នកស្រីទ្រី ដាណា ម្ចាស់ហាងចិត្តធម៌ ក៏ដូចជាប្ដី និងប្អូនរបស់អ្នកស្រី នោះទេ។
តែមិត ដែលលើកឡើងថា អ្នកស្រីទ្រី សុផានិត ជាប្អូន ដោយយោងទៅលើគេហទំព័រអនឡាញមួយ ដែលចុះផ្សាយខុសនោះ មិនត្រឹមត្រូវនោះទេ តាមពិត អ្នកស្រី ទ្រី ដាណា ជាប្អូននោះទេ ហើយអ្នកស្រី ទ្រី សុផានិត ជាបង៕