ពិតជាមិនធម្មតាមែន អបអរសាទរ!!! កញ្ញា បុស្បា ប៉ាន់ ជាប់ចំណាត់ថ្នាក់លេខ១ លើការប្រកួតនិពន្ធប​ទភ្លេងមួយនៅអាមេរិក…

ពិតជាភ្ញាក់ផ្អើល និងមោទនភាពដែលអតីតសិល្បករពីកម្ពុជា កញ្ញា បុស្បា ប៉ាន់ ទទួលបានចំណាត់លេខ១លើការប្រកួតតែងនិពន្ធបទចម្រៀងមួយនៅលើទឹកដីនៃសហរដ្ឋអាមេរិក។បុស្បា ប៉ាន់ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញតន្ត្រី និងនិពន្ធនាសាកលវិទ្យាល័យ The New England Conservatoryនារដ្ឋប៊ូស្តុននៃសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ហើយពេលនេះនាងបាននិងកំពុងបន្តការសិក្សាលើថ្នាក់បណ្ឌិតលើជំនាញមួយនេះបន្ថែមទៀតទៀតផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា បុស្បា ប៉ាន់ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើជំនាញតន្ត្រី និងនិពន្ធនាសាកលវិទ្យាល័យ The New England Conservatoryនារដ្ឋប៊ូស្តុននៃសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ហើយពេលនេះនាងបាននិងកំពុងបន្តការសិក្សាលើថ្នាក់បណ្ឌិតលើជំនាញមួយនេះបន្ថែមទៀតទៀតផងដែរ។

នាងក្លាយជាយុវជនខ្មែរទីមួយដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតលើជំនាញផ្នែកនិពន្ធបទភ្លេងមកពីសហរដ្ឋអាមេរិក។កាន់តែធ្វើឲ្យគេចាប់អារម្មណ៍គឺក្រោយពីនាងបានដាក់ពាក្យចូលរួមប្រកួតនិពន្ធបទភ្លេងមួយដែលរៀបចំដោយវិទ្យាស្ថានតន្រ្តីអាស៊ីថ្មី / អាស៊ីអាមេរិច (AANMI)។

តាមការប្រកាសលទ្ធផលនាងទទួលបានជ័យជម្នះ ក្នុងចំណាត់ថ្នាក់កំពូលគេក្នុងចំណោមបេក្ខជនជាច្រើនរូប។ ជាមោទភាពសម្រាប់ប្រទេសផងដែរដែលមានធនធានមនុស្សដ៏កម្រនិងលើកដំបូងបំផុតមិនធ្លាប់មាន។

គួរបញ្ជាក់ដែរថាបុស្បា ប៉ាន់ ដែលគេស្គាល់ថាជាក្មួយស្រីបង្កើតរបស់សម្មិទ្ធករភាពយន្តដ៏ល្បីល្បាញលើឆាកអន្តរជាតិ។ ១០ ឆ្នាំមុនក្នុងគ្រាកុមារនាងធ្លាប់ធ្វើឲ្យកក្រើកក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិជាច្រើនពិសេសកម្មវិធីតន្ត្រីមួយដ៏ធំនៅមុខប្រាសាទបាយ័ន។ នាងបានទទួលអាហារូបករណ៍ និងចេញទៅសិក្សានៅសហរដ្ឋអាមេរិកកាលពីអំឡុងឆ្នាំ ២០១៣។

មុនពេលបញ្ចប់ការសិក្សាថ្នាក់និពន្ធតន្ត្រីនៅសហរដ្ឋអាមេរិកនាងធ្លាប់លើកឡើងថានឹងវិលមកកាន់ទឹកដីកំណើតជាថ្មីដើម្បីចូលរួមបណ្តុះបណ្តាលធមធានមនុស្សដែលមាននិស្ស័យលើការនិពន្ធបទភ្លេង។ ឆ្នាំនេះនាងមានវ័យ២១ឆ្នាំហើយ និងកំពុងរស់នៅជួបជុំក្រុមគ្រួសារនៅទីនោះរួមទាំងប្អូនប្រុសបង្កើតនាងដែលមាននិស្ស័យលើការលេងឧករណ៍តន្ត្រីផងដែរ៕ប្រភព៖ nokorwatnews

Leave a Reply