ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រួសារ សូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ លោកតា ព្រឹទ្ធាចារ្យ ព្រីង សាឃន តួរអង្គ «តាជូជក់» ដែលលោកបានទទួលមរណ ភាពដោយសារ…

ជាមួយដែលគួរឲ្យសោកស្តាយបំផុត ចំពោះការបាត់បង់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈ ដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ធនធានមនុស្សដ៏ឆ្នើមម្នាក់។

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារឲ្យដឹងថា “ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងសហការី ក៏ដូចជាប្រជាជនកម្ពុជាសូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលលោកបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ។

ការបាត់បង់លោកតាព្រឹទ្ធាចារ្យសិល្បៈ គឺជាការបាត់បង់មរតកមនុស្សជាតិដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ផ្នែក ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនសម្រាប់ជាមរតកជាតិ និងជាគម្រូដល់កូនខ្មែរជំនាន់ក្រោយ។

លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានស្គាល់ និងកោតសរសើរលោកតា ជាពិសេសតាមរយៈតួអង្គ “តាជូជក់” នៅក្នុងល្ខោនយីកេ “រឿងព្រះវេសន្តរ” ក្នុងអំឡុងទស្សវត្ស៨០។

សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតាព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី សូមបានយោនយោគក្នុងកាន់ទីស្ថានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply