ភ្នំពេញ ៖ ស្ត្រីម្នាក់ បានរៀបរាប់ទាំងឈឺចាប់បៀមទុក្ខអស់រយៈពេលជាយូរ ក៏ទម្លាយរឿង មុនពេលប្ដីទៅកូរ៉េ សន្យាយ៉ាងមុតមាំខិតខំធ្វើការសន្សំលុយនឹងអាលបានត្រឡប់មកវិញ ទៅបានមួយរយៈចាប់ផ្ដើមប្លែក ដឹងការពិតនិយាយលែងចេញធ្លាក់ថ្លើមក្ដុក។
នារីម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ«Mak Sopheakreach» បានរៀបរាប់កាលពីថ្ងៃទី១៧ ខែកក្កដា នៅលើបណ្ដាញសង្គមដូច្នេះថា ប្ដីទៅកូរ៉េ ប្រែប្រួលចិត្ត មានស្រីថ្មី ចោលប្រពន្ធកូន នារីជាប្រពន្ធបានត្រឹមឈឺចាប់មុនពេលចាកចេញទៅធ្វើពលករនៅសាធារណរដ្ឋកូរ៉េ បាននិយាយប្រាប់ប្រពន្ធថា ប្តីនឹងខំប្រឹងធ្វើការសន្សំលុយអោយបានច្រើន នឹងឆាប់បានត្រឡប់មកស្រុកវិញដើម្បីរស់នៅជួបជុំគ្រួសារយើងវិញ។
ចំណែកខ្ញុំវិញក៏ទ្រាំរង់ចាំប្តីត្រឡប់មកវិញទាំងខ្លួនមានផ្ទៃពោះបីខែ។ទៅបានមួយរយៈគេក៏ចាប់ផ្តើមរកស៊ីវេរលុយ ហើយគេបានប្រាប់ខ្ញុំថាកុំអោយគេដឹងថាគេមានប្រពន្ធខ្លាចរកស៊ីវេរលុយមិនដាច់មិនមានភ្ញៀវ រកស៊ីបាន១រយៈធំគេក៏ចាប់ផ្តើមប្លែកខ្ញុំខលទៅយប់ឡើងគេរវល់និយាយទូរស័ព្ទរាប់ម៉ោងខ្ញុំខលទៅគេមិនលើកខ្ញុំខលទៅគេរាល់ថ្ងៃខ្ញុំខលទៅ២០ដងក៏គេមិនលើកដែរគេគិតតែនិយាយទូរស័ព្ទ
ហើយពេលគេនិយាយចប់ក៏គេមិនខលមកខ្ញុំវិញដែរគេមិនដែលខ្វល់និងយល់ពីអារម្មណ៍ខ្ញុំថាខ្ញុំមានអារម្មណ៍និងពិបាកចិត្តយ៉ាងណាទេពេលគេធ្វើចឹងដាក់ខ្ញុំបន្ទាប់មកខ្ញុំក៏សួរគេត្រង់ៗ ខ្ញុំសួរគេថា តើបងមានស្រីមែន?
គេក៏ឆ្លើយថាមិនបាច់គិតច្រើនទេ ទោះមានរឿងអ្វីកើតឡើងក៏គេមិនបោះបង់ខ្ញុំនិងកូនចោលដែរ ពេលនោះខ្ញុំរឹតតែដឹងច្បាស់ថាគេមានស្រីពិតប្រាកដដូចការខ្ញុំគិតមែន?ហើយខ្ញុំក៏គិតថាមនុស្សតែទៅឆ្ងាយមានស្រីជារឿងធម្មតាព្រោះខ្ញុំគិតថាប្តីខ្ញុំជាមនុស្សចេះគិតមិនធ្វើរឿងចឹងៗទេដោយសារតែការទុកចិត្តប្តីនិងជឿជាក់លើប្តីខ្ញុំក៏មិនគិតអីទៀតទេ។
បន្ទាប់មកខ្ញុំសម្រាលកូនរហូតដល់កូនខ្ញុំមានអាយុ១ខួប៩ខែគេក៏បានមកលេងក្នុងខែ៨ឆ្នាំ២០១៨។ខ្ញុំសប្បាយចិត្តណាស់ពេលម្តាយក្មេកខ្ញុំតេមកប្រាប់ថាប្តីខ្ញុំបានមកដល់ផ្ទះហើយ គេមកដល់៣ថ្ងៃគេមិនរវីរវល់ជា១ខ្ញុំទេ បន្ទាប់មកគេបានប្រាប់ខ្ញុំថាគេមានស្រីគេចង់រៀបការជាមួយស្រីម្នាក់នោះ
ពេលនោះខ្ញុំបានស្តាប់ហើយខ្ញុំស្ទើរតែគាំងតែខ្ញុំមិនអាចនិយាយអ្វីបានទេ មានតែយំហេតុអីគេហ៊ានធ្វើរឿងបែបនេះហើយធ្វើបាបចិត្តខ្ញុំនិងកូនខ្ញុំទាំងដែលកូនខ្ញុំមិនទាន់ដឹងក្តីអ្វីទាំងអស់គេមិនដែលគិតនឹកអាណិតដល់ខ្ញុំដែលខំពពោះឈាមគេ១ដំណក់ចាប់តាំងពីគេឈានជើងចាកចេញចោលខ្ញុំរហូតត្រឡប់មកលេងបែរជានិយាយបែបនេះទៅវិញ។
ខ្ញុំក៏បានប្រាប់ម្តាយក្មេករបស់ខ្ញុំ ម្តាយក្មេកខ្ញុំគាត់មិនព្រមអោយគេធ្វើបែបនេះទេ គេមកបាន១៤ថ្ងៃគេក៏ត្រឡប់ទៅកូរ៉េវិញ ចំណែកខ្ញុំឈឺចាប់ហើយជិតក្លាយជាអ្នកមានជំងឺវិបត្តិផ្លូវចិត្ត តែបានម្តាយក្មេកឪពុកក្មេកបងប្អូនខាងសាច់ថ្លៃខ្ញុំទាំងអស់ស្រលាញ់និងយកចិត្តទុកដាក់មិនបោះបង់ចោលខ្ញុំម្តងណាទេហើយខ្ញុំក៏បានទៅរកអ្នកប្រឹក្សាផ្នែកវិបត្តិផ្លូវចិត្តគេបានបង្រៀននិងពន្យល់ខ្ញុំជាច្រើនធ្វើអោយខ្ញុំគិតសាជាថ្មីឡើងវិញថាខ្ញុំនៅមានកូនប្រុសម្នាក់និងគ្រួសារដែលពួកគាត់ស្រលាញ់និងត្រូវការខ្ញុំ។
បន្ទាប់មកនៅខែ៥ឆ្នាំ២០១៩គេក៏ឡើងមកលែងលះជាមួយខ្ញុំម្តងទៀតគេមក១អាទិត្យ មកលែងក៏មិនបានសម្រេចទៀតម្តាយក្មេកខ្ញុំមិនអោយលែងទេគេក៏ត្រឡប់ទៅវិញទៀត រហូតដល់ខែ៤ឆ្នាំ២០២០គេក៏ឡើងមកលែងលះជាមួយខ្ញុំម្តងទៀតខ្ញុំក៏ព្រមលែងលះជាមួយគេ ហើយខ្ញុំបានសុំម្តាយក្មេកខ្ញុំថាម្តងហ្នឹងខ្ញុំនឹងលែងលះជាមួយកូនម៉ែហើយ ខ្ញុំហត់ខ្ញុំមិនចង់ទ្រាំបន្តទៀងទេ
កន្លងមកខ្ញុំទ្រាំព្រោះខ្ញុំខ្លាចកូនប្រុសខ្ញុំកំព្រាគ្មានឪពុកនឹងគេតែខ្ញុំគិតនិងសម្លឹងទៅមើលពិភពលោកហើយខ្ញុំគិតថាមិនមែនមានតែកូនខ្ញុំទេដែលគ្មានឪពុកមានក្មេងជាច្រើនទៀតក៏គ្មានឪពុកដូចកូនខ្ញុំដែរ តើកូនខ្ញុំមានឪពុកធ្វើអីបើឪពុកគ្មានទំនួលខុសត្រូវជាមេគ្រួសារជាប្តីជាឪពុកផងនិងហើយខ្ញុំក៏គិតថាខ្ញុំអាចមើលថែកូនខ្ញុំបានព្រោះខ្ញុំមើលថែកូនម្នាក់ឯងអស់រយៈពេលជិត៤ឆ្នាំទៅហើយ និងស្របពេលដែល២នាក់ម្តាយកូនខ្ញុំឈឺចាប់គេមិនដែលគិតគេបែរជាកំពុងសប្បាយហ៊ឺហាតណ្ហាជាមួយស្រីផ្សេងទៅវិញចឹងមិនបាច់មានគេជាឪពុកល្អជាងកុំអោយកូនធំឡើងខ្មាសគេដែលមានឪពុករបៀបនឹង។
ខ្ញុំបានទុកឱកាសទុកពេលវេលាទុកកិត្តិយសអោយគេដើម្បីកែប្រែតែគេមិនកែទេដោយសារភាពអាត្មានិយមរបស់គេ ភាពហ៊ឺហាឡូយឆាយចង់រស់នៅលើទឹកដីកូរ៉េធ្វើអោយគេផ្លាស់ប្តូរគ្រប់យ៉ាងគេមិនមានទំនួលខុសត្រូវនិងមិនខ្វល់ពីអ្នកណាឈឺចាប់ទេ គេខ្វល់និងយល់តែអារម្មណ៍គេខ្លួនឯងតែប៉ុណ្ណោះ គេសុខចិត្តបោះបង់ចោលប្រពន្ធកូននិងគ្រួសារដើម្បីទៅរៀបការជាមួយស្រីខ្មែរម្នាក់ដែលមានសញ្ជាតិកូរ៉េដែលស្រីនោះអាចធានាអោយគេរស់នៅទីនោះបាន។
បកមករឿងលែងលះវិញខ្ញុំក៏ព្រមលែងលះតែខ្ញុំទាមទារសំណង២០០០០ដុល្លារ និងថ្លៃចិញ្ចឹមកូន១ខែ៣០០ដុល្លារគេយល់ព្រមអោយខ្ញុំ១៥០០០ដុល្លារ និងថ្លៃចិញ្ចឹមកូន៣០០ដុល្លារ ខ្ញុំក៏ព្រមយកព្រោះខ្ញុំមិនចង់នៅទ្រាំឈឺបន្តទៀត ចរចាចប់ហើយរង់ចាំដល់ថ្ងៃប្រគល់លុយអោយខ្ញុំ ខ្ញុំនឹងផ្តិតមេដៃអោយ ខ្ញុំចាំរហូតដល់ថ្ងៃត្រូវប្រគល់លុយគេបែរជាមិនអោយលុយខ្ញុំហើយលុយថ្លៃចិញ្ចឹមកូនក៏គេលែងផ្តល់អោយកូន
ហើយខ្ញុំគិតថាលុយប៉ុណ្ណឹងវាមិនច្រើនទេសម្រាប់រយៈពេល៤ឆ្នាំងជាងដែលគេទៅធ្វើការហើយលុយប្រាក់ខែរបស់គេក៏គេមិនដែលផ្តល់មកអោយខ្ញុំដូចប្តីគេដទៃដែរ។ជាតិនេះខ្ញុំគ្មានសំណាងបានប្តីល្អ តែខ្ញុំមានសំណាងបានម្តាយក្មេកឪពុកក្មេកបងប្អូនសាច់ថ្លៃស្រលាញ់ដូចបងប្អូនបង្កើត ហើយគាំទ្រឈរនៅខាងខ្ញុំ។ ផ្ញើជូនស្រីពេជ្រថៅកែស្រីដ៏ថ្លៃថ្នូរផង បើចង់បានប្តីគេណាស់យកលុយមកទិញមកខ្ញុំលក់អោយ។
ក្រោយមកនៅថ្ងៃទី១៨ ខែកក្កដា នារីខាងលើបានបង្ហោះសារទៀតថា ៖ អ្នកច្បាស់អត់ថាពាក្យទាំងអស់ដែលខ្ញុំសរសេរវាមិនពិតមានតែអ្នកទេដែលដឹងច្បាស់ថាពាក្យទាំងអស់នេះពិតឬមិនពិតហើយអ្នកបាននិយាយដោយផ្ទាល់មាត់របស់អ្នកមែនឬអត់មកកាត់ខ្ញុំ។
ខ្ញុំតែងតែផ្តាំទៅអ្នកគ្រប់ពេលខ្ញុំថាបើអ្នកចង់ធ្វើអីចាំដាច់ស្រេចជាមួយខ្ញុំសិនចាំធ្វើវា តែអ្នកធ្វើបំពានជាន់ឈ្លីអោយខ្ញុំនិងកូនឈឺចាប់អស់រយៈពេលជាច្រើនឆ្នាំ សរសើរខ្ញុំទៅដែលខ្ញុំទ្រាំមិនធ្វើអីកន្លងមក មិនមែនខ្ញុំខ្លាចអ្នកឬខ្លាចគំរាមរបស់អ្នកទេ មកពីខ្ញុំមិនចង់អោយមានរឿងធំដុំព្រោះជារឿងគ្រួសារខ្លួនឯងដោះស្រាយទៅខ្ញុំនិងអ្នកព្រមព្រៀងគ្នាហើយតាសអ្នកតាសដែលនិយាយបាតដៃខ្នងដៃ
អ្នកគិតថាខ្ញុំជាស្រីស្រែដូចកង្កែបក្នុងអណ្តូងអោយអ្នកមកជាន់ឈ្លីមើលងាយខ្ញុំអ្នកគិតថាខ្ញុំទ្រាំឈឺចាប់និងអោយអ្នកមើលងាយបន្តទៀតមែន?ផ្តាំផងនាងស្រីសែនល្អ យកប្តីគេទេកុំក្តៅក្រហល់ក្រហាយពេកពេលប្តីប្រពន្ធគេនៅជាមួយគ្នា។ហើយនាងឯងយកទៅគិតខ្លះវិញផងថាខ្លួននាងឯងយកប្តីគេក្រហល់ក្រហាយប៉ុណ្ណឹងចុះចិត្តប្រពន្ធគេវិញដែលទ្រាំអោយនាងឯងយកប្តីឡើងរាប់ឆ្នាំតើចិត្តគេយ៉ាងណាវិញ?
លុះនៅថ្ងៃទី១៩ ម្សិលមិញនេះ នារីដដែល បានបង្ហោះសារទៀតថា ៖ ខ្ញុំទទួលស្គាល់ (ចង្កៀងផ្ទះអ្នកភ្លឺផ្ទះអ្នកនោះ) នេះជាពាក្យកាលពីមុន តែបច្ចុប្បន្នលែងប្រើចង្កៀងទៀតហើយ បើកភ្លើងផ្ទះយើងក៏ពន្លឺចាំងចូលភ្លឺដល់ផ្ទះគេខ្លះដែរ។ សម័យឥលូវជាសម័យ (យ៉ែនឌ័រ) មានច្បា ប់ មានអង្គការអ្នកប្រឹក្សាយោបល់ផ្តល់កម្លាំងចិត្តលើកទឹកចិត្តលើកស្ទួយជួយព្យាបាលដល់ជនរងគ្រោះដោយសារអំ ពើហិ ង្សាមិនមែនទ្រាំអោយប្តីធ្វើបាបដូចសម័យមុនទេ។
ចុះអ្នកដឹងអត់ថា អំពើហិ ង្សាមានប៉ុន្មានប្រភេទបើអ្នកមិនដឹងទេចាំខ្ញុំប្រាប់៖ អំពើហិ ង្សាមាន៤ប្រភេទ១-អំពើហិ ង្សាផ្លូវ ចិត្ត ២-អំពើ ហិ ង្សាផ្លូវកាយ ៣-អំពើហិ ង្សាផ្លូវ ភេទ
៤-អំពើហិ ង្សាផ្លូវសេដ្ឋកិច្ច កុំគិតថាខ្លួនឆ្លាតចេះច្បាប់តែឯងពេកកុំគិតថាគេដូចកង្កែបក្នុងអណ្តូងមិនស្គាល់មិនដឹងមិនយល់អ្វីសោះនោះ។
ខ្ញុំស្រែមិនចេះស៊ីវីល័យមិនចេះធ្វើខ្លួនស៊ីចស៊ីមិនចេះស្លៀកពាក់បញ្ចេញខាងលើបញ្ចេញខាងក្រោមមិនផឹ កស្រ ាដូចស្រីយើងទេ តែខ្ញុំក៏មិនមែនល្ងង់នៅទ្រាំអោយគេជាន់រហូតដែរ។តើអ្នកបានដឹងខ្លួនអត់ថាអ្នកបានប្រើអំពើហិ ង្សាចំណុចណាខ្លះមកលើខ្ញុំនិងកូនដែលមានឈាមរបស់អ្នកដែរ?៕